ធ្វើ​ដំណើរ​ផ្សង​ព្រេង កំចាត់​បិសាច គ្រប់​ទី​កន្លែង ជា​មួយ​នឹង​ហ្គេម World of Darkness guild of glory

1
ការលេងហ្គេម នៅលើសា្មតហ្វូន ឫក៏ថេប្លេត ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ពីព្រោះវាងាយស្រួល យកទៅតាមខ្លួន ចង់លេង ពេលណាក៏បាន គ្រប់ទីកន្លែង ទាំងអស់។ ដោយឡែក ក្រុមការងារ របស់ខេមបូមានហ្គេម World of Darkness guild of glory យកមកណែនាំជូន អ្នកទាំងអស់លេង ហើយ ហ្គេមនេះ ប្រាកដជា ធ្វើអោយ ប្រិយមិត្ត ជក់ចិត្ត ដិតដាម ក្នុងអារម្មណ៍ ជាក់ជាមិនខានឡើយ។
23
World of Darkness guild of glory ជាហ្គេមផ្សងព្រេង ដើរកំចាត់បិសាច គ្រប់ទីកន្លែង គ្រប់តំបន់ដែលវា មានតួអង្គ បី សុទ្ធ តែមានរូបរាង ស្រស់ ស្អាត គួរអោយ ទាក់ទាញ អ្វីដែលពិសេសនោះ មាន ជំនាញខុសគា្ន អមមក ជាមួយចលនា កាយវិការ របស់តួអង្គ នៅពេលចេញ ទៅប្រយុទ្ធ គួរអោយរំជើប រំជួល ក្នុងអារម្មណ៍ មិនអាចបំភេ្លច បានឡើយ។
ក្រៅពីនេះ ថែមទាំងមាន ការទិញអាវុធ បន្ថែមមុខងារ ដល់តួអង្គ ជាច្រើន មាន សំលៀកបំពាក់ ដាក់ត្បូង លើអាវុធ និងស៊ូពើជាដើម ក៏ដូចជាដំឡើង Level របស់របរទាំងនោះ ដើម្បីអោយ តួអង្គមាន ភាពរឹងមាំ និងខ្លាំងក្លា នៅពេល វាយប្រហារ ជាមួយបិសាច។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
បើមានចំនាប់អារម្មណ៍ អ្នកទាំងអស់គ្នា អាចសាកល្បង ដោនឡូដ ហ្គេមនេះបាន ដោយឥតគិតថ្លៃ ដែលវាមាន ទំហំមិនដល់ 194 MB នោះទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 4 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ  ដើម្បីទាញយក



សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 2.3 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ  ដើម្បីទាញយក
45
បន្ទាប់ពី បានដោនឡូដលេង រួចហើយ ឃើញថា សប្បាយរីករាយ ជក់ចិត្ត ជាខ្លាំង ធ្វើអោយអារម្មណ៍ចង់តែលេង លេងរហូត ទាល់ចប់ អស់វគ្គ ក្នុងហ្គេមតែម្តង។ ខេមបូជឿជាក់ ប្រិយមិត្ត ប្រហែល ជាពេញចិត្ត នឹង ចូលចិត្តលេង ហ្គេមនេះដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment