បន្ទាប់ពីកម្មវិធីនេះ ទើបតែដាក់ ចេញអោយ ប្រើប្រាស់ រយៈពេល ប៉ុន្មានខែ មកស្រាប់ តែព្រឹកនេះ បាន ដាក់អោយ សំណាក់ប្រិយមិត្ត ទាញយកទៅ ប្រើប្រាស់ នៅលើ App Store ដោយឥតគិត ថ្លៃតែម្តង។
កម្មវិធីនេះមានឈ្មោះថា Camera 370 Ultimate វាមាន លក្ខណៈពិសេស ជាច្រើន ជាពិសេស គឺផ្តោតទៅលើ ការកែរូបភាព តែម្តង ក៏ដូចជា Effect ផ្សេងៗ និង ការបន្ថែម Filters ជាដើម ដែលមាន ការចាប់អារម្មណ៍ជាច្រើន ពីសំណាក់ អ្នកប្រើប្រាស់។ ហើយកម្មវិធីនេះ ក៏បាន ភ្ជាប់មុខងារ អាចអោយ លោកអ្នក ធ្វើការ បង្ហោះរូបភាព ដែលបាន កែរួចរាល់ ចូលទៅក្នុង Twitter, Google Plus, និង Facebook បានភ្លាមៗ ផងដែរ។ នៅក្នុង កម្មវិធីនេះ មាន Filter ដែលរំលេច ទៅដោយ ពណ៌ចម្រុះ ជាច្រើន នៅក្នុង កំណែទម្រង់ថ្មី ដែលទើប នឹងធ្វើការ កែប្រែ កាលពី ចុងខែ ឧសភា នេះឯង។ ហើយលោកអ្នក ក៏អាចធ្វើការ កែប្រែដូចជា Layers និង ការបន្ថែម អក្សរក៏ បានដែរ។ នៅក្នុង កម្មវិធីនេះ ប្រសិនបើ លោកអ្នក ធ្វើការ ថតរូប Selfie វានឹងធ្វើការ ផ្តោតទៅលើ interface ដោយស្វ័យប្រវតិ្ត។ វាមានមុខងារ ចំនួនពីរ ពេលដែល ចូលកម្មវិធី វាមាន កន្លែងសម្រាប់ រក្សាទុករូបភាព និង កន្លែង សម្រាប់ថតរូប ដោយកែ Effect បានភ្លាមៗ។
តម្រូវការ និង តំណរទាញយក
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
- Device របស់លោកអ្នក មិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
- សូមធ្វើការ ទាញយកតាមរយៈ តំណរនេះ
កម្មវិធីនេះ វាមានលក្ខណៈ ខុសពី Camera 360 ដោយសារ តែវាមិន សូវបាន ផ្តោតមុខងារ ទៅលើ ការថត រូបបែប Selfie ទេ គឺវាផ្តោត ទៅលើការ ថតរូប ទេសភាព និង បែបជាលក្ខណៈ Outdoor ដែលរំលេចដោយ Filters ដ៏គួរអោយ ទាក់ទាញ។


0 comments:
Post a Comment