ពិតជា​ឡូយ កំ​សាន្ត​អារម្មណ៍ ជា​មួយ​ហ្គេម​ថ្មី ប្រណាំង យន្ត​ហោះ Tail drift ទាញ​យក ឥលូវ​នេះ​ដោយ ឥត​គិត​​ថ្លៃ!

1
ប្រិយមិត្ត ជាច្រើនធ្លាប់តែ លេង​ហ្គេម ប្រណាំង​ឡាន ដាក់ ស៊ូពើ ទៅ​លើ​ដៃ​គូ ប្រកួត​ប្រជែង ដែល​ហ្គេម​នោះ ពិតជាមាន ការពេញនិយម និងមានចំនួន អ្នកគាំទ្រលេងច្រើន ជាទីបំផុត។ យ៉ាងណាមិញ ក្នុង​ថ្ងៃនេះ ផងដែរ ខេមបូ សូមធ្វើការលើក យកហ្គេម Tail Drift ដែលជាហ្គេមប្រណាំង យន្តហោះ វិញម្តង ធានាថា ប្រិយមិត្ត មានអារម្មណ៍ប្លែក នឹងចូលចិត្ត លេងហ្គេមនេះជាក់ជាមិន​ខាន។
Tail Drift ជាហ្គេម ប្រណាំងយន្តហោះ ហើយពេលកំពុង ប្រណាំងក៏ មានការដាក់ស៊ូពើ ទៅលើដៃគូប្រកួត ផង​ដែរ មិនខុសពី ហ្គេមប្រណាំងឡាន ឡើយ។ ហ្គេមមួយនេះ ពិតជាប្លែក ឡូយ ទាំងការ ប្រណាំង ទីកន្លែង​ប្រណាំង និយាយរួម ទាក់ទាញ អារម្មណ៍មែនទែន។
23
ក្រៅពីនេះ ប្រិយមិត្ត ថែមទាំងអាច ផ្លាស់យន្តហោះ បានជាច្រើន គ្រឿង ច្រើនប្រភេទ ទៅតាម​ចំនួន​ប្រាក់​កាក់ ដែលប្រណាំងរួចហើយ មិនខុសពី ហ្គេមប្រណាំងឡាន នោះទេ។
45
បើចង់ជ្រាប ច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
បើមានចំនាប់អារម្មណ៍ អ្នកទាំងអស់គ្នា អាចសាកល្បង ដោនឡូដ ហ្គេមនេះបាន ដោយឥតគិតថ្លៃ ដែល​វាមាន ទំហំមិនដល់ 155 MB នោះទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក



សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 2.3.3 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ  ដើម្បីទាញយក



បន្ទាប់ពី បានដោនឡូដលេង រួចហើយ ឃើញថា សប្បាយរីករាយ ជក់ចិត្ត ជាខ្លាំង ធ្វើអោយអារម្មណ៍ ចង់តែលេង លេងរហូត ទាល់ចប់ អស់វគ្គ ក្នុងហ្គេមតែម្តង។ ខេមបូជឿជាក់ ប្រិយមិត្ត ប្រហែល ជា​ពេញចិត្ត នឹង ចូលចិត្តលេង ហ្គេមនេះផងដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment