ហ្គេមប្រភេទ 3D Material art មួយនេះ មានការពេញនិយមច្រើនតាំងពីពេលដាក់បង្ហាញលើកដំបូងមកម្ល៉េះ ហើយហ្គេមនេះអាចលេងបានតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះដំបូង ដូចនេះហើយ ក្រុមដែលអ្នកផលិត Snail Game បានប្រកាសជាផ្លូវការថា ហ្គេម Age of Wushu នេះ នឹងបង្កើតឡើងមួយប្រភេទទៀតសំរាប់លេងនៅលើស្មាតហ្វូនដំនើរការប្រព័ន្ធប្រតិបត្តិការ Android ដែលមានរចនាបថ និងទំរង់លេងដូចនៅក្នុងកុំព្យូទ័រអញ្ចឹង ដូចនេះអ្នកដែលលធ្លាប់លេងហ្គេមនេះនៅលើកុំព្យូទ័រច្បាស់ជាពេញចិត្ត នៅពេលដែលមកលេងហ្គេមនៅលើស្មាតហ្វូនបាន។
បើនិយាយពីសកម្មភាពក្នុងការលេងហ្គេមនេះវិញ ពិតជាអាចធ្វើឲ្យមិត្តអ្នកអាន មានចំណាប់អារម្មណ៍ចង់លេងហ្មង ដោយនៅពេលលេងដំបូង អ្នកលេងនឹងចាប់ផ្តើមនៅក្នុងតំបន់មួយដែលមានឈ្មោះថា Jianghu ដែលជាកន្លែងសំរាប់យល់ដឹងពីការហាត់រៀនក្បាច់គុនថ្នាក់បឋម បន្ទាប់ហ្គេមនេះនឹងមានការណែនាំពីរបៀបឆ្លងទៅកាន់តំបន់ផ្សេងៗទៀត នឹងធ្វើឲ្យអ្នកលេងកាន់តែមានអារម្មណ៍ពេញចិត្ត។
ចំនុចសំខាន់របស់ហ្គេមនេះ មានដូចជា៖
- មានសាលាហាត់ក្បាច់គុនចំនួន 8 សំរាប់ឲ្យអ្នកលេងជ្រើសរើស
- រចនាបថបែប 3D និងមានលក្ខណៈជាទំរង់បែបសំណង់ចិនបុរាណកាល
- អ្នកអាចទទួល និងការផ្តល់មតិផ្សេងៗទាក់ទងការហាត់គុន
- សិក្សាពីយុទ្ធសាស្រ្ត វាយប្រហារ, ការពារ និងកំទេច
- កាត់បន្ថយការប្រើប្រាស់ដៃទាំងសងខាង ដោយមុខងារ Button control scheme
នេះគ្រាន់តែជាចំនុចត្រួសៗ តែប៉ុណ្ណោះ ដូចនេះសំរាប់មិត្តអ្នកអានដែលប្រើប្រាស់ស្មាតហ្វូនដំនើរការ Android ហើយពេញចិត្តលើហ្គេមនេះ អាចរង់ចាំបន្តិច ដោយហ្គេមនេះនឹងមានឲ្យលេងនៅលើប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលឆាប់ៗនេះ។ យើងនឹងផ្តល់ដំណឹងទាក់ទងនិងហ្គេមនេះបន្តទៀត នៅពេលដែលចេញឲ្យលេងលើ Android។




0 comments:
Post a Comment