ការលេងហ្គេម ពិតជាមានសារៈ សំខាន់ម្យ៉ាងដែរ ដើម្បីបំបាត់ ការអផ្សុក ស្រ្តេស អារម្មណ៍តានតឹងចេញ បានមួយរយៈ ព្រោះក្នុងមួយថ្ងៃ បើសិនជាធ្វើការ ឫរៀនរហូត ធ្វើអោយយើងធុញថប់ និងឈឺក្បាល ជាដើម ដូចនេះហ្គេម ក៏ជាដៃគូ ដ៏ល្អប្រសើរមួយ ក្នុងការកំចាត់ នូវអាការៈទាំងអស់នោះ បានផងដែរ។ លែងជាបញ្ហា ទៀតហើយ ហ្គេម Mortadelo & Filemon ដែលអាចជួយអោយអារម្មណ៍ ធូរស្បើយបាន មួយគ្រាដែរតើ ចង់ដឹងវាពិសេស យ៉ាងណា តាមដានអាន ទាំងអស់គ្នា។
Mortadelo & Filemon ជាប្រភេទហ្គេម ផ្សងព្រេង ដែលអ្នក ត្រូវបញ្ជា ម៉ូតូកង់បីមួយ មានគា្នពីរនាក់ Mortadelo និង Filemon រួចហើយជិះ ដើម្បីរត់គេច ពីការវាយប្រហារ របស់ Jimmy និង Freak ដែលជាសត្រូវដ៏ធំ របស់អ្នក ដែលតែងតែ ធ្វើការរារាំង ដំណើរ ម្តងហើយម្តងទៀត។ នៅក្នុងហ្គេមមួយនេះ អ្នកអាចប្រើប្រាស់ ជំពាមទុកបាញ់ សំដៅលើ ពួកគេឫ បើកបរទៅគៀរ ក៏បានដែរដើម្បីកុំអោយ ពួកគេប្រយុទ្ធ ជាមួយអ្នក តទៅទៀត។
ក្រៅពីនេះ អ្នកថែមទាំងអាចផ្លាស់ប្តូរ តួអង្គ អាវុធ យានជំនិះ បានជាច្រើន និងអាច ធ្វើការដំឡើងកំរិត Level មានដូចជា ការវាយប្រហារ, ការការពារ, ល្បឿនរបស់ យានយន្ត អាវុធជាដើម អ្វីដែល ពិសេសជាងនេះ មានការ ទិញរបស់ មួយចំនួន រួមមាន របស់ជួសជុល យានយន្ត, រនាំងការពារ, គ្រាប់បែក ធ្វើអោយការ លេងកាន់តែ ជក់ចិត្ត ដិតដាមក្នុង អារម្មណ៍ តែម្តង។
ការបញ្ជា នៃហ្គេម គឺងាយស្រួល ជាទីបំផុត ដោយយក ដៃក្រវាស លើអេក្រង់ ជាការស្រេច ឧទាហរណ៍ ក្រវាសឆ្វេង ទៅឆ្វេង ក្រវាសស្តាំ ទៅស្តាំ ហើយមាន ប៊ូតុងពីរ ប៊ូតុងនៅ ខាងស្តាំ សំរាប់ ប្រើប្រាស់អាវុធ កំចាត់សត្រូវ និង ប៊ូតុងខាងឆ្វេង ទុកចុច ជួសជុល តែប៉ុណ្ណោះ។
បើចង់ជ្រាប អោយកាន់តែច្បាស់ រីករាយទស្សនា វីដេអូខាងក្រោមនេះ៖
មិត្តអ្នកអាន អាចសាកល្បង ទាញយកហ្គេមនេះ បានដោយសេរី និងឥតគិតថ្លៃ សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS ដែលមានទំហំមិនធំជាង 87.8 MBនោះទេ។
សំរាប់ iOS
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
- Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0 ឡើងទៅ
- Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
ជាចុងក្រោយខេមបូជឿជាក់ថាហ្គេមនេះ នឹងធ្វើអោយអារម្មណ៍របស់ប្រិយមិត្តមានភាពសប្បាយ រីករាយ។ ហើយ ក្រុមការងារ យើងនឹងបន្តការខិតខំ ស្វែងរក អ្វីផ្សេងៗមកចែករំលែក ដល់មិត្តអ្នកអាន នៅពេលក្រោយទៀត។





0 comments:
Post a Comment