អ្នក​ណា​ខ្លះ ពូកែ​ប៉ាន់​ស្មាន ល្បឿន​ចំងាយ អាច​សាក​ល្បង បាន​ជាមួយ​ហ្គេម Freak Circus Racing!

1
Freak Circus Racing ជាហ្គេម វាស់ចំងាយល្បឿន លៃយ៉ាងណា បញ្ជាតួអង្គ ជិះរទេះមួយ អោយដល់គោលដៅ មុនខ្សែទី ខាងលើឆេះ ទៅដល់ ទង់ជ័យពណ៌ ក្រឡាសខ្មៅ បើមិនអញ្ចឹងទេ នឹងចាញ់ ក្នុងវគ្គ របស់ហ្គេម ជាមិន ខានឡើយ។ នៅក្នុងហ្គេម មិត្តអ្នកអាន ត្រូវមានប្រាជ្ញា វាស់ស្ទង់ ចំងាយ ខ្លះផងដែរ ទើបងាយស្រួល បានជោគជ័យ បើហ៊ាន ប្រហែសបន្តិច នឹងពិបាក ព្រោះក្នុងមួយ ដំណាក់កាលៗ គឺមិន ងាយស្រួលលេង នោះទេ រហូតមានការ ប្រណាំងជាមួយមេ ទៀតផង។
ហ្គេមនេះ ប្រិយមិត្តថែម ទាំងអាចផ្លាស់ប្តូរ យានជំនិះបាន ជាច្រើនប្រភេទ និង អាចធ្វើការដំឡើងកំរិត Level រួមមាន ម៉ោង ល្បឿន លំនឹងពេលធ្លាក់ ពីទីខ្ពស់ កុំអោយ លោតពេក ជាដើម ហើយអ្វីដែល កាន់តែប្រសើរ មានការ ទិញហ្គាស មួកការពារ ធ្វើអោយការ លេងកាន់តែជក់ចិត្ត ដិតអារម្មណ៍ ជាងមុន ប៉ុន្តែប្រិយមិត្ត ត្រូវសន្សំត្បូង អោយបានច្រើន ទុកទិញ របស់ណាដែលចាំបាច់ ព្រោះត្បូង នៅក្នុងហ្គេម ពិបាករកណាស់។
រីឯការបញ្ជា គឺមិនពិបាកទេ មានប៊ូតុងពីរ ប៊ូតុងនៅ ខាងស្តាំដៃ សំរាប់ ទៅមុខ និង ប៊ូតុងខាងឆ្វេង ថយក្រោយ តែប៉ុណ្ណោះ ដោយគ្រាន់តែ យកដៃចុច ហើយដកវិញ ជាការស្រេច។
23
បើចង់ជ្រាប អោយកាន់តែច្បាស់ រីករាយទស្សនា វីដេអូខាងក្រោមនេះ៖
45
មិត្តអ្នកអាន អាចសាកល្បង ទាញយកហ្គេមនេះ បានដោយសេរី និងឥតគិតថ្លៃ សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS ដែលមានទំហំមិនធំជាង 116 MBនោះទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក



សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក




ជាចុងក្រោយ ខេមបូជឿជាក់ ថាហ្គេមនេះ នឹងធ្វើអោយអារម្មណ៍ របស់ប្រិយមិត្ត មានភាព សប្បាយរីករាយ។ ហើយ ក្រុមការងារ យើងនឹងបន្ត ការខិតខំ ស្វែងរក អ្វីផ្សេងៗមក ចែករំលែក ដល់មិត្តអ្នកអាន នៅពេល ក្រោយទៀត។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment