Tweak ដែល​ល្បី​ល្បាញ​មាន​ឈ្មោះ​ថា AquaBoard អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8 ហើយ​នៅ​ព្រឹក​នេះ


នៅព្រឹកនេះ Tweak Aquaboard ដ៏ល្បី​ល្បាញ​បាន​ចេញ​កំណែ​ទម្រង់​ថ្មី​ដាក់ អោយ​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រិតបត្តិ​ការ iOS 8 ហើយ ។ Tweak Aquaboard គឺជា Tweak ដែល​ត្រូវ​បាន​បង្កើតឡើងតាំងតែពី iOS 6 មកម្លេះ ហើយមានការគាំទ្រពី សំណាក់អ្នកប្រើប្រាស់ Tweak ជាច្រើន ជាពិសេស​ លោកអ្នកដែលចូល​ចិត្ត លេង Tweak ដើម្បីអោយ Device របស់ខ្លួនកាន់តែមានភាពឡូយឆាយផងដែរ ។
Tweak Aquaboard គឺជា Tweak សម្រាប់លេង​ស្តាយ Lock Screen និង Home Screen របស់​លោក​អ្នក​ ប្រៀបដូចជាកំពុងមានទឹក ដក់នៅក្នុង Device របស់លោកអ្នកអញ្ចឹងដែលមើលទៅគួរ អោយ​ទាក់​ទាញ ខ្លាំងណាស់ ។ Tweak នេះបើទោះបីជា Tweak ចាស់ក៏ដោយប៉ុន្តែគ្រាន់តែ Tweak នេះដាក់​ដំណើរ​ការ​លើ ប្រព័ន្ធប្រតិបត្តិការ iOS 8 នៅព្រឹកនេះភ្លាម មានប្រិយមិត្ត ជាច្រើនកំពុងតែទាញយក ផង​ដែរ ។ ដូច្នេះចង់ដឹងថា Tweak នេះមាន រចនាបថបែបណាលើ ប្រព័ន្ធប្រតិបត្តិការ iOS 8 សាកល្បង​ទាំង​អស់គ្នា៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • Device របស់លោកអ្នកត្រូវតែ Jailbreak រួចរាល់និងមាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់សូមធ្វើការ Refresh បានហើយ
  • បន្ទាប់ពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការស្វែងរក Aquaboard (iOS 8) ហើយធ្វើការ តម្លើង និង Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទបើក) Device របស់លោកអ្នក
  • បន្ទាប់មកសូមចូលទៅកាន់ Settings > Aquaboard និងធ្វើការ Enable និង កែសម្រួលមុខងារ​ផ្សេងៗ តាមដែលប្រិយមិត្តចង់បាន ដូចជា អោយវាដំណើរការលើ Home Screen ឬ Lock Screen ឬ ដំណើរការទាំងពីមុខក៏បាន
  • សាកល្បងចូលទៅកាន់ Home Screen រឺ Lock Screen ដែលប្រិយមិត្តបានកែសម្រួល រួច​យក​ម្រាម​ដៃ​ អូសចុះឡើយ ប្រៀបដូចជា Device របស់លោកអ្នក កំពុងស្ថិតនៅក្នុងទឹកអញ្ចឹង
សូមទស្សនាវីដេអូខាងក្រោម
ក្រោយពីការតម្លើង ចប់សព្វគ្រប់និង បានធ្វើការ កែសម្រួលដូចអ្វីដែលខេមបូ បានណែនាំ ប្រហែលជា​មាន​ប្រិយមិត្ត ជាច្រើន ពេញចិត្ត នឹង Tweak មួយនេះជាក់ជាមិនខាន ។ ខេមបូ នឹង ខិតខំស្វែងរក Tweak ថ្មី រឺ Tweak ដែលមានការកែសម្រួលជាច្រើនទៀតដើម្បី​ចែកជូនដល់លោកអ្នក​នៅ​ពេល​ក្រោយៗ ទៀតផងដែរ ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment