Theme ដែល​ស្រស់​ស្អាត និង​ពេញ​និយម ដែល​អ្នក​ប្រើ​ប្រាស់ ស្មាត​ហ្វូន Android គួរ​តែ​តម្លើង !!

Coverប្រហែលជាមាន ប្រិយមិត្ត ភាគច្រើន បាន​ស្គាល់​រួច​មក​ហើយ​នូវ​កម្មវិធី​មួយ​ចំនួន​របស់ ក្រុម​ហ៊ុន 91 ដែល​ជា ក្រុមហ៊ុន​កម្មវិធី ស្មាត​ហ្វូន​មួយ របស់ចិន ដែលកម្មវិធី ទាំងនោះ ចែកទៅ តាមប្រភេទ រៀងខ្លួន ដូចជា ជា​ផ្សារកម្មវិធី កម្មវិធីបញ្ចូល កម្មវិធីទៅក្នុង​ទូរស័ព្ទ ជាដើម។ យ៉ាងណាមិញ 91 ក៏បានចេញនូវ Launcher មួយរបស់ខ្លួន ផងដែរ ដែលឈ្មោះរបស់ Launcher នេះក៏មិនខុស ទៅនឹង ឈ្មោះ​របស់​ក្រុម​ហ៊ុន ខ្លួន​ដែរ គឺវាមានឈ្មោះថា “91 Launcher”។
បើយើងមើលទៅ រចនាបថរបស់វា ឃើញថា ពិតជា ស្រស់ស្អាតណាស់ ហើយម្យ៉ាងទៀត Launcher ក៏បានភ្ជាប់ ជាមួយនឹង មុខងារមួយចំនួន ដូចជា Booster (សម្រាប់សម្អាត កម្មវិធីដែលបើក ចោល), Smart Settings (ដែលមានបង្កប់ នូវកូនមុខងារផ្សេងៗ ដោយគ្រាន់តែចុច អោយជាប់នៅលើ Homescreen វានឹងលោត Smart Settings អោយភ្លាម), និងមុខងារ មួយចំនួនទៀត។ បើសិនជា មិត្តអ្នកអាន ចង់ដឹងថា មានអ្វីប្លែក បន្ថែមទៀត សូមធ្វើការ តម្លើវា ដោយទាញយក តាមរយៈតំណរ ខាងក្រោមនេះ!!
តម្រូវការ៖
  • Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
  • មិនទាន់ Root ក៏អាចតម្លើងបានដែរ
  • សូមទាញយក ដោយចុចទីនេះ
1ចំពោះ Launcher មួយនេះ​មិនត្រឹមតែមាន រចនាបថ​ស្រស់ស្អាត​ប៉ុណ្ណោះទេ ហើយថែមាន​មុខងារ ដែល​មាន សារៈប្រយោជន៍ ថែមទៀតផង ដូចនេះ សម្រាប់ដែល បានតម្លើង ពិតជាមិន ខក​បំណង​ឡើយ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment