ពិត​ជា​ឡូយ​ជា​មួយ​នឹង ហ្គេម​រត់​ប្រណាំង Running Strike ហើយ​មាន​ស៊ូពែ​ទៀត

1
Running Strike ជាប្រភេទហ្គេមរត់ប្រណាំង ដាក់ស៊ូពែ ដើម្បីរត់យក ចំណាត់ថ្នាក់ ជាមួយមិត្តភក្តិក្នុង Facebook និងមនុស្សនៅ ជុំវិញពិភពលោក។ ហ្គេមនេះពិតជាមានការពេញនិយម និងមានភាព ល្បីល្បាញជាខ្លាំង ដោយសារតែ នៅពេលកំពុង តែរត់ប្រណាំង វាថែមទាំងអាច ដាក់ស៊ូពែ ដើម្បីបង្អាក់ល្បឿនរត់ ដៃគូរបស់យើង មានដូចជា ប្រើលំពែង ពូថៅ រនាំង ងងឹត និងដទៃទៀតជាច្រើន ហើយអ្នកអាចប្រើ សញ្ញាផេ្សងៗ មាន ធើ្វមុខ ខឹង យំ តក់ស្លុត ភ័យខ្លាច ធើ្វអោយអ្នកលេង កាន់តែជក់ចិត្ត ដិតអារម្មណ៍ជាងមុន។
2
បន្ថែមពីនេះ អ្នកថែមទាំងអាច ផ្លាស់ប្តូរតួអង្គ បន្ថែមមុខងារផេ្សងៗ និងដំឡើង level សំរាប់អោយតួអង្គ មានកំលាំងកាន់តែខ្លាំង រឹងមាំនិង ការរត់លឿនជាងមុន។
សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រិយមិត្តអាចសាកល្បង ទាញយកវាបានដោយ ឥតគិតថ្លៃឡើយ ទាំងនៅក្នុងស្មាតហ្វូន និងថេប្លេតជាដើម ដែលមានទំហំ ត្រឹមតែ 65.1MB។
3
ជាចុងក្រោយ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងចូលចិត្តហ្គេមនេះ​ ជាក់ជាមិនខានឡើយ។ ហើយក្រុមការងារ របស់យើង នឹងបន្តការខិតខំ សែ្វងរកហេ្គមណា ដែលថី្ម សប្បាយៗលេងមកចែករំលែក ដល់ប្រិយមិត្តនៅ ពេលខាងមុខទៀត។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment