ប្រិយមិត្តភាគច្រើន ប្រាកដជាធា្លប់លេងហ្គេម របៀបស៊ីពណ៌ ជាច្រើនរួចមកហើយ ដូចជា Candy crush Saga, Candy Crush Soda និង Saaga Farm Heroes Saga ជាដើម ដែលហ្គេមទាំងនោះ សុទ្ធតែជាហ្គេមល្បី និងសប្បាយលេងជាខ្លាំង។ នៅក្នុងថៃ្ងនេះ ខេមបូមាន ហ្គេមមួយដែរ ស្រដ្រៀងគ្នានឹង ប្រភេទហ្គេមខាងលើ មានឈ្មោះ Jolly Jam។
Jolly Jam ជាហ្គេមស៊ីពណ៌ដែរ ខុសគ្នាតែបន្តិចប៉ុណ្ណោះត្រង់ តួអង្គ ទីកន្លែង របៀបលេង និងស៊ូពែ។ ប៉ុន្តែវាមានចំនុច ទាក់ទាញជាច្រើន ហើយសប្បាយ ជក់ចិត្ត ដិតអារម្មណ៍ជាង ផ្លែឈើមានចលនា រស់រវើក អមមកជាមួយក្រាហិ្វចភី្លច្បាស់ ត្រជាក់ភ្នែក មើលទៅគួរអោយចង់លេង។
បើចង់ជ្រាបច្បាស់ រីករាយទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
មិត្តអ្នកអាន អាចសាកល្បង ទាញយកវាបានដោយ ឥតគិតថ្លៃឡើយ ទាំងនៅក្នុងស្មាតហ្វូន និងថេប្លេតជាដើម ដែលមានទំហំមិនដល់ 100 MB នោះទេ។
ជាចុងក្រោយ ខេមបូសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងពេញចិត្តហ្គេមនេះ ជាក់ជាមិនខានឡើយ ព្រោះអីវា សប្បាយលេងជាងហ្គេម Candy Crush ទៅទៀត អ្វីដែលពិសេសនេះ របៀបលេង ស៊ូពើ ពិតជាទាក់ទាញមែនទែន។ ហើយក្រុមការងារ របស់យើង នឹងបន្តការខិតខំ សែ្វងរកហេ្គមណា ដែលថី្ម សប្បាយៗលេងមកចែករំលែក ដល់ប្រិយមិត្តនៅ ពេលខាងមុខទៀត។



0 comments:
Post a Comment