ការថតរូបជារឿង សាមញ្ញទៅហើយ នៅក្នុង យុគសម័យ នេះសម្រាប់ មនុស្សគ្រប់រូប។ ប៉ុន្តែអ្វី ដែលពិសេសនោះ បន្ទាប់ពីថត រូបហើយ ភាគច្រើន អ្នកទាំង អស់គ្នា តែតែចូលចិត្ត យករូបភាព មកកែ ដូចជា ដាក់អក្សរដើម្បី បញ្ចេញពី ចំណាប់អារម្មណ៍ របស់ខ្លួន នៅលើ រូបភាពផងដែរ ។
ដូច្នេះសម្រាប់ថ្ងៃនេះ ខេមបូសូម ណែនាំកម្មវិធី សម្រាប់កែអក្សរ ដាក់លើ រូបភាព ហើយថែម ទាំងអាច កែដាក់ Stickers ផ្សេងៗ បានយ៉ាងស្រស់ ស្អាតទៀតផង កម្មវិធីនេះ មានលក់ នៅលើ Play Store សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android នៅក្នុងតម្លៃ ប្រហែល 3.99$ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS វិញលោកអ្នក អាចទាញ យកដោយ ឥតគិត ថ្លៃបាន នៅលើ App Store ផងដែរ ។ ដោយសារតែ កម្មវិធីនេះ កំពុងមានភាព ពេញនិយម នៅលើ App Store សម្រាប់សប្តាហ៍ នេះហើយ មានប្រិយមិត្ត ជាច្រើន កំពុងតែធ្វើការ ទាញយកកម្មវិធី នេះផងដែរ ។ តោះសាកល្បង ជាមួយ នឹងខេមបូ ឥឡូវនេះ។
តម្រូវការ និង តំណរទាញយក
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
- Device របស់លោកអ្នកដែលមិនទាន់បាន Jailbreak ក៏អាចប្រើ ប្រាស់បានដែរ
- សូមធ្វើការទាញយកតាមរយៈ App Store តំណរនេះ
ខេមបូសូមធ្វើការ អភ័យទោស ដល់ប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android ដោយសារតែកម្មវិធីនេះ មិនទាន់ដាក់ អោយទាញ យកដោយ ឥតគិត ថ្លៃទេ ប្រសិនបើកម្មវិធី នេះអាច ទាញយក នៅលើ Play store បានដោយ ឥតគិត ថ្លៃខេមបូ នឹង ជម្រាបជូន លោកអ្នកនៅ ពេលក្រោយៗទៀត។


0 comments:
Post a Comment