នាពេល បច្ចុប្បន្ននេះ មានកម្មវិធី កែរូបភាព ជាច្រើន នៅលើ Store របស់ប្រព័ន្ធ ប្រតិបត្តិការ iOS និង Android ប៉ុន្តែអ្នកត្រូវ ដឹងថា កម្មវិធី ទាំងនោះ មិនអាច បំពេញតម្រូវ ការអ្នក ប្រើប្រាស់ ទាំងអស់ នោះទេ ដូចនេះ យើងត្រូវ ជ្រើសរើស កម្មវិធី ណាមួយ ដែលមាន ការទទួល ស្គាល់ច្រើន ពីសំណាក់ អ្នកប្រើប្រាស់ ផ្សេងៗ និងអាច បំពេញតម្រូវ ការអ្នកបាន។
យើងណែនាំ ពីកម្មវិធីមួយ ដែលមាន ឈ្មោះថា InstaSize ជាប្រភេទ កម្មវិធីកែ រូបភាព ដែលមាន មុខងារ សំបូរបែប ដូចជា បន្ថែម Filters, ដាក់អក្សរនៅ លើរូបភាព, ដាក់ Stickers នៅលើរូប ដែលមាន រូបថ្លុក ជាច្រើន សំរាប់ឲ្យ បំពេញតម្រូវ ការមនុស្ស គ្រប់វ័យ, ដាក់រូបភាព ច្រើនចូល គ្នាក្នុង រូបតែមួយ, បន្ថែមផ្ទៃ រូបភាព ខាងក្រោយរូប ដែលមាន ជម្រើសរហូតដល់ 40 រូបភាព ហើយអ្នក អាចចែក រំលែករូបភាព បានភ្លាម ទៅលើ បណ្តាញ សង្គមនានា បន្ទាប់ពី កែរូបរួចភ្លាម។ បើសិន ជាអ្នកមាន ចំណាប់អារម្មណ៍នោះ អ្នកអាច ធ្វើការ ដោនឡូដបាន ដោយគ្រាន់ តែចុចអក្សរ នៅខាងក្រោម៖
- ចុចត្រង់នេះ សំរាប់ Android
- ចុចត្រង់នេះ សំរាប់ iOS
កម្មវិធីនេះ បានដាក់ ឲ្យដោន ឡូដលើ ប្រព័ន្ធ ប្រតិបត្តិការ ទាំងពីរនេះ ជាយូរ មកហើយ ប៉ុន្តែនៅ តែមានការ ពេញនិយម ហើយមាន ចំនួនអ្នក ដោនឡូដ លើសពី 10 លាននាក់ និងកាន់ តែអស្ចារ្យទៀតនោះ កម្មវិធីនេះ ទើបមាន ការអាប់ដេត រចនាបថ បែបថ្មី, មានមុខងារ កាន់តែ សំបូរបែប ដូចនេះ អ្នកគួរ ដោនឡូដ យកទៅ ប្រើប្រាស់។


0 comments:
Post a Comment