មក​ដល់​ហើយ! កំពូល Theme ទាំង ១០ សម្រាប់ iPhone ប្រចាំ​ឆ្នាំ ២០១៥ នេះ

ថ្ងៃនេះខេមបូ នឹងធ្វើការ រៀបរាប់កំពូល Theme ទាំង ១០ នៅក្នុងឆ្នាំ ២០១៥ នេះដែល មានភាព លេចធ្លោជាងគេ និងមានភាព ពេញនិយមច្រើន បំផុតសម្រាប់ ចែកជូនដល់ មិត្តអ្នកអាន។ Theme ដែលខេមបូលើក យកមកនេះ មួយចំនួនជា theme ចាស់ៗ ប៉ុន្តែវានៅ តែមានភាព ពេញនិយម ជាច្រើនដល់ អ្នកដែលចូល ចិត្តលេង Style Theme ដើម្បីតុប តែងអោយ Device របស់ខ្លួន កាន់តែមាន ភាពស្រស់ ស្អាតមួយកំរិត ថែមទៀត ។ តោះចង់ ដឹងថា Theme ទាំងនេះមាន បែបលក្ខណៈ ណាខ្លះតាម ដានទាំង អស់គ្នា:
cover
1. Amor Theme
1
Amor Theme គឺជា Theme ម្យ៉ាងដែល ធ្វើឡើង សម្រាប់តម្រូវ មិត្តអ្នក អានដែល ប្រើប្រាស់ប្រព័ន្ធ ប្រិតិបត្តិការ iOS 8 ហើយមាន ភាពស្រស់ ស្អាតនិង មានទម្រង់ icon បែបធម្មតា។ Theme មួយនេះ ប្រិយមិត្តអាចដាក់ Wallpaper បែបតុក្កតា គឺវាសាកសម បំផុតដែល មានពណ៌ លាយលំ ជាច្រើន។ Amor theme មកដល់ ពេលនេះមាន ចំនួនអ្នក ប្រើប្រាស់ ប្រហែលជា ៥០០០ នាក់គ្រាន់ តែនៅក្នុង Source Bitehyourapple ប៉ុណ្ណោះ មិនទាន់បាន គិតបញ្ចូល Source ផ្សេងៗឡើយ ដូច្នេះប្រិយមិត្ត អាចសាកល្បង ដោនឡូដ Theme នេះយកមក ប្រើប្រាស់ សាកល្បង បាន។
2. Aramis Theme
2
បើទោះបីជា Aramis theme បានចេញអោយ ប្រើប្រាស់យូរ ក៏ដោយ ក៏ប៉ុន្តែនៅ តែមានការ ប្រើប្រាស់ ច្រើនពី ប្រិយមិត្ត មកដល់ សព្វថ្ងៃ។ Aramis Theme គឺជា theme ដែលមាន ទម្រង់ icon មូលនិង មានពណ៌ ស្រអាប់ អាចប្រើ ប្រាស់បាន សាកសម ទាំងពេល យប់ និងពេល ថ្ងៃផងដែរ។ Theme នេះក៏ មានភាពស្រស់ ស្អាតនិងទាក់ ទាញផងដែរ ហើយជួយអោយ Device របស់ ប្រិយមិត្ត កាន់តែ មានភាព ឡូយឆាយមួយ កំរិតថែម ទៀតផងដែរ។ ប្រិយមិត្ត អាចធ្វើការ ដោនឡូត បានដោយ ឥតគិតថ្លៃ តាមរយៈ Source Biteyourapple ផងដែរ ។
3. Ashen Theme
3
Theme Ashen គឺជា Theme មួយបែប ដែលមាន icon ពណ៌ខ្មៅ លាយជាមួយ និង ពណ៌ផ្សេងៗ របស់ icon ដែលមើល ទៅពិតជា គួរអោយ ទាក់ទាញ ប្រសិនបើ ប្រិយមិត្ត ប្រើប្រាស់ នៅពេល យប់ងងឹត វិញ អាចបើកពន្លឺ អោយខ្លាំង មើលទៅពិត ជាស្រស់ស្អាត។ នៅក្នុងការ ប្រើប្រាស់ Theme នេះជៀសវាង ការប្រើប្រាស់ Wallpaper បែបពណ៌ ស្រអាប់ រឺខ្មៅដូច្នេះ ប្រិយមិត្តមិន អាចមើលឃើញ ឈ្មោះរបស់ icon ឡើយ។ ទោះបីជា យ៉ាងណា Theme នេះនៅតែ មានភាពពេញ និយមដល់ អ្នកប្រើប្រាស់ ជាច្រើនរហូត មកដល់ សព្វថ្ងៃបើ ទោះបីជា ទម្រង់របស់វា នៅរក្សា លក្ខណៈដដែល ក៏ដោយ។ ប្រិយមិត្ត អាចធ្វើការ តម្លើង Theme នេះតាមរយៈ Source Biteyourapple ផងដែរ។
4. Dezel8 Theme
4
ជា Theme មួយបែប មើលទៅ បែបធម្មតាប៉ុន្តែ គួរអោយ ទាក់ទាញ ពីព្រោះ ស្តាយរបស់ Theme នេះមានការ ផ្លាស់ប្តូរច្រើន កន្លែងដូចជា Notification Center , Control Center , Settings , Springboard ជាដើម។ ហើយ Theme នេះក៏មានគេ ប្រើប្រាស់មិន តិចដែរ។ Wallpaper ដែលខេមបូគិតថា សាកសម គឺ Wallpaper ដែលមាន ពណ៌លាយ បែបស្រស់ស្អាត ដើម្បីអោយ មើលទៅ កាន់តែទាក់ទាញ មួយកំរិត ថែមទៀត។ មិត្តទាំងអស់ គ្នាអាច ធ្វើការ ទាញយក បានតាមរយៈ Source Biteyourapple ផងដែរ ដោយ ឥតគិតថ្លៃ។
5. Yosha Theme
5
Yosha Theme ក៏ជា Theme ដែលមានការ ពេញនិយម ប្រើប្រាស់ច្រើន មិនតិចដែរ។ Yosha Them គឺជា Theme ដែលរំលេច ទៅដោយ ពណ៌ស្រស់ ស្អាតជាច្រើន និងមាន​ icon ស្តាយបែបខូង ទៅខាងក្នុង មើលទៅ ពិតជាគួរ អោយទាក់ទាញ ហើយ Theme នេះក៏មាន ការផ្លាស់ប្តូរ icon នៅក្នុង Settings ផងដែរ។ ប្រិយមិត្តអាច ធ្វើការ ទាញយក បាននៅក្នុង Source Biteyourapple ផងដែរ។
6. Flui Theme
6
Theme នេះគឺជា Theme ដែលមាន ពណ៌លើ icon ស្រដៀងនឹង តុក្កតា សាកសម សម្រាប់មិត្ត នារីៗយើង។ ចំពោះទម្រង់ icon theme នេះវិញនៅ រក្សាភាព ដើមដដែលទេ ប៉ុន្តែមើលទៅ គួរអោយ ទាក់ទាញនិងស្រស់ស្អាត ដោយសារ ពណ៌នៅលើ icon មានភាព ឆើតឆាយ ដែលមលើ ទៅពិតជា គួរអោយ ទាក់ទាញ ប្រសិនបើ ប្រិយមិត្ត ប្រើប្រាស់ Theme នេះប្រហែល ជាមាន អារម្មណ៍រីករាយ និង​ ស្រស់ស្រាយ។ ចំពោះ Flui Theme ប្រិយមិត្ត អាចធ្វើការ ទាញយក និង តម្លើងបាន តាមរយៈ Source Biteyourapple ផងដែរ។
7. Pleiades + Theme
7
Pleiades + Theme រាងប្លែក ជាងគេបន្តិច ដោយសារតែ Theme នេះមាន icon ពណ៌ស លាយជាមួយនឹង ពណ៌ផ្សេងៗ តំណាង icon នីមួយៗ ហើយ Theme នេះក៏មានការ ផ្លាស់ប្តូរ ជាមួយ នឹងមុខងារ Settings និង Control Center ផងដែរ មើលទៅក៏ ស្រស់ស្អាត ម៉្យាងមួយ បែបពី Theme ដទៃផ្សេងៗ ទៀត។ Theme នេះប្រិយមិត្ត អាចធ្វើការ ទាញយក បានតាមរយៈ Source Biteyourapple ផងដែរ។
8. VisioHD iOS 8
8
VisioHD iOS 8 គឺជា Theme បែបមានទម្រង់ icon មូលនិងនៅ មានពណ៌លើ icon សម្គាល់ជា ពណ៌ស ហើយ Theme នេះ ក៏មានអ្នក ប្រើប្រាស់ជា ច្រើនផងដែរ។ វាមិនត្រឹម តែផ្លាស់ ប្តូរលើ Springboard ឡើយ វាក៏មាន ការផ្លាស់ ប្តូរក្នុង Settings និង icon ផ្សេងៗទៀត ដូចជា Control Center ជាដើម។ Theme នេះប្រិយមិត្ត អាចស្វែងរក បាននៅលើ Source Biteyourapple និងធ្វើការ តម្លើងជា ការស្រេច។
9. iFlatish Theme
9
iFlatish Theme គឺជា Theme ដែលមាន លក្ខណៈ ស្រដៀងទៅនឹង Theme Dezel8 ខាងលើ ដែលខេមបូ បានរៀបរាប់ រួចមកហើយ ប៉ុន្តែ សម្រាប់ Theme iFlatish វាមាន លក្ខណៈ​ឆើតជាង Theme Dezel8 ហើយមាន ភាពគួរអោយ ទាក់ទាញ ផងដែរ។ ចំពោះទម្រង់ icon របស់ Theme នេះនៅ រក្សាទម្រង់ ដដែលទេ អ្វីដែល ផ្លាស់ប្តូរ គឺ ស្តាយរបស់ icon Settings និង​ Control Center ជាដើម។ ប្រិយមិត្តអាច ធ្វើការ ទាញយក Theme មួយនេះ តាមរយៈ Source របស់ Biteyourapple។
10. Aube Theme
10
Aube ជា Theme មួយបែបទៀត ដែលមាន ពណ៌ឆើតឆាយ សាកសម សម្រាប់គ្រប់វ័យ អាចនិយាយ បានថា Theme Aube ដែលមាន លេខរៀង នៅលេខ ១០ នេះ ពិសេស ជាងគេក៏ ថាបាន។ Aube Theme មានការ ពេញនិយម ច្រើនតាំងពី វាបានចេញ អោយប្រើប្រាស់ មកម្ល៉េះ នៅដើមឆ្នាំ ២០១៥​ នេះ តម្រូវសម្រាប់ ប្រិយមិត្ត iOS 8។ ប្រិយមិត្ត អាចធ្វើការ ទាញយក Theme នេះបាន តាមរយៈ Source Biteyourapple ផងដែរ។
បញ្ជាក់ប្រសិន បើប្រិយមិត្ត ណាមិនទាន់ បានយល់ ច្បាស់អំពី​ ការប្រើប្រាស់ Winterboard សូមមើល តាមលំនាំ ខាងក្រោម :
  • ប្រិយមិត្តអាច ធ្វើការ ទាញយក Winterboard បានពី Cydia ដោយគ្រាន់ តែចូល ទៅកាន់ Cydia ស្វែងរក Winterboard និងធ្វើការ តម្លើងជា ការស្រេច
  • Winterboard គឺជា Tweak មួយដែល ផ្ទុកទៅ ដោយការ ផ្លាស់ ប្តូរ Theme ជាច្រើន នៅលើ Device របស់អ្នក មិនថា ឡើយ សូម្បីតែ Theme ធម្មតា
  • របៀបនៃការប្រើប្រាស់ Winterboard ប្រិយមិត្តអាច ធ្វើការ ទាញយក theme ណាមួយដែល មានឈ្មោះ នៅខាង លើពី Cydia
  • បន្ទាប់ពីធ្វើការទាញយក រួចរាល់ សូមចូល ទៅកាន់ Settings > Winterboard > Select Theme > ( ឈ្មោះរបស់ theme ដែលបាន ទាញយក ) ហើយធ្វើការ Respring រឺបិទបើក Device របស់ប្រិយមិត្ត
  • បន្ទាប់ពី Respring រឺបឹទបើក Device របស់អ្នក រួចរាល់ ប្រិយមិត្ត និងទទួលបាន Theme យ៉ាងស្រស់ស្អាត ដូចដែល ប្រិយមិត្ត បានធ្វើ ការទាញយក ផងដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment