ធ្វើ​យ៉ាង​ណា​ទើប​អាច​លេង​ហ្គេម God of War នៅ​លើ iPhone , iPad , iPod បាន?

Cover
ប្រិយមិត្ត ប្រាកដ ជាស្គាល់ Game God Of War គឺជា​​ Game​ ដែលល្បីល្បាញ ​​​​​​​​​ប្រចាំ ក្រុមហ៊ុន​ Sony ។ វគ្គរ​បស់ Game នេះ ត្រូវបាន បង្កើតទៅតាម ជំនាន់ របស់ម៉ាស៊ីនហ្គេម ដូចជា Play Station​ ឬ PSP ហើយក៏ មានគេពេញនិយម លេងផងដែរ ជាមួយនឹង Game នេះ។ វាគឺជា Game ប្រភេទ 3D Graphics មានឈុតឆាក វាយប្រហារជាមួយបីសាច ទេវតា និងចុះទៅដល់ ឋាននរក ផងដែរ ម៉្យាងទៀត ក្នុងការលេង Game នេះវាក៏អាច ជំនួយដល់ខួរក្បាល អោយមាន ភាពវ័យឆ្លាត ដើម្បីដោះស្រាយ បញ្ហាផ្សេងៗ ពីព្រោះតែ នៅក្នុង Game នេះមាន គន្លឹះយន្ត ស្មុគស្មាញ ជាច្រើន ដើម្បីដោះស្រាយ វាអោយរួច ផុតឆ្លងកាត់ ទៅដើម្បីប្រយុទ្ធ ជាមួយនឹង បីសាចជាបន្ត បន្ទាប់ទៀត។ ខេមបូក៏ធ្លាប់ បានបង្ហាញ ពីវិធីលេង Game នេះនៅលើ ស្មាតហ្វូន ប្រភេទពពួក Android ម្តងរួច មកហើយ។ ចង់ដឹងថា ហ្គេមនេះលេង នៅលើ iPhone , iPad មានភាពអស្ចារ្យ យ៉ាងម៉េចដែរ សាកល្បង ទាំងអស់គ្នា។
តម្រូវការ
  • Devices ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 នឹង iIOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source Cydia.myrepospace.com/cybersofts
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់ សូមធ្វើការ Refresh ជាការស្រេច
  • បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូម ធ្វើការ ស្វែងរក PPSSPP និងតម្លើង រួចធ្វើការ Respring Device របស់ លោកអ្នក
  • ដើម្បីអោយ Device របស់មិត្តទាំងអស់គ្នា ដំណើរការ កាន់តែរលូន សូមធ្វើ ការបិទបើក Device របស់អ្នក ឡើងវិញ
  • បន្ទាប់ពីបិទបើក Device របស់អ្នករួចរាល់ រួចរាល់សូម ចូលទៅកាន់ App Store និងធ្វើការ ស្វែងរក​ Downloads Lite — Downloader & Download Manager
  • បន្ទាប់ពីធ្វើការ Download រួចសូមធ្វើការបើក Downloader រួលចូល ទៅកាន់ Website>>http://www.4shared.com/
  • រួចធ្វើការស្វែងរក ( God Of War CSO​) នៅ វេ​​បសាយ 4Share និងស្វែងរក File ដែលមាន ឈ្មោះ God OF War PT.cso រួចធ្វើការ Download តាមរយៈ កម្មវិធី ខាងលើ មុននឹងង Download ត្រូវ Login ជាមួយ វេបសាយ​ 4Share ជាមុនសិន ពីព្រោះវា ត្រូវការ Account Login ដើម្បី Download អាច Login​​ ជាមួយ Facebook ដើម្បី​ Download រឺក៏បង្កើត Account ក៏​​​​​បានចំពោះ Free Download រង់ចាំ ២០ វិនាទីដើម្បី Download បន្ទាប់មក សូមចុច ពាក្យ Download រួចជ្រើស រើសពាក្យ Save ដើម្បីរក្សាទុក។
1
  • បន្ទាប់ពីការ Download ត្រូវបានបញ្ចប់​ អ្ន​កទាំងអស់ គ្នាត្រូវតែ ចាំទីតាំងដែល រក្យាទុក File God of War PT.cso ដើម្បីងាយ ស្រួលបើក លេងវា
  • បន្ទាប់ពីចងចាំទីតាំងដែលទុក File God Of War PT.cso ​​​បន្ទាប់មក សូមទៅ Home Screen ហើយបើក Tweak PPSSPP ដែលតម្លើង ហើយ ស្វែងរក File God Of War PT.cso ដែលបាន រក្សាទុក ក្នុង​ទីតាំងដែល អ្នកចាំហើយ ប្រិយមិត្ត អាចបើកវា លេង​បានជា ធម្មតាជាមួយ នឹង Game God Of War។
5
ខេមបូសូមចូលរួមត្រេកអរ ដល់មិត្ត​ ទាំងអស់ ដែលអាចលេង ហ្គេមនេះបាន ដោយរលូន ខេមបូ នឹងខិតខំ ស្វែង រក គន្លឹះថ្មីៗ ជាច្រើនទៀត ចែកជូន ដល់ប្រិយមិត្ តនៅពេល ក្រោយៗទៀត ក៏ដូចជា ចំណីអារម្មណ៍ ថ្មីៗផងដែរ ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment