ក្រុមហ៊ុន Rovio Stars នេះពិត ជាមាន ការគាំទ្រ និងទទួលស្គាល់ ច្រើនពីសំណាក់ មហាជនតាមរយៈហ្គេម Angry Birds ។ ហើយនៅ ពេលនេះ ក្រុមហ៊ុននេះ បានពាំនាំ នូវហ្គេមមួយ ប្រភេទទៀត ដែលមានលក្ខណៈស្រដៀងនិង Clash of clans ដែរ តែហ្គេមនេះ សំដៅលើចោរ សមុទ្រជាសំខាន់ ដោយសារបន្ទាយរបស់ យើងត្រូវសាងសង់នៅលើទឹក។
បញ្ជាក់ឲ្យ បានច្បាស់ថា ហ្គេមនេះមាន ឈ្មោះថា Plunder Pirates ដែលជាហ្គេម មួយប្រភេទ តម្រូវឲ្យអ្នកលេង សាងសង់បន្ទាយ នៅលើទឹក ដើម្បីត្រៀម ធ្វើសង្គ្រាម និងប្លន់នៅ លើផ្ទៃទឹក នេះហើយដែលគេហៅថា ជីវិតចោរសមុទ្រ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ ហ្គេមនេះ ជាប្រភេទ 3D អាចឲ្យអ្នកបង្វិលបាន 360 ដឺក្រេជុំវិញ បន្ទាយនោះ។ បើសិនជាអ្នកចង់ ដឹងពីជីវិតរបស់ ចោរសមុទ្រ នៅក្នុងហ្គេមបែបណានោះ អ្នកអាចចុច អក្សរខាងក្រោម ដើម្បីដោនឡូដ៖
ចាំមើលថាតើ ហ្គេមនេះ អាចមាន ភាពល្បីល្បាញ ដូចហ្គេម Angry Birds ដែលផលិត ឡើងដោយក្រុមតែមួយ នេះអត់ ហើយបើ តាមមើលទៅ ហ្គេមនេះក៏ គួរឲ្យចាប់ អារម្មណ៍ដែរ ប៉ុន្តែបើចង់ ទាញអ្នកលេងហ្គេម Clash of Clans មកលេង ហ្គេមនេះវិញ ដូចជាពិបាក បន្តិចហើយ។

0 comments:
Post a Comment