លេច​ចេញ​ហ្គេម​ផ្សង​ព្រេង​ថី្ម Just Cause 3 សម្រាប់ PS4 និង Xbox One! មាន​អ្វី​គួរ​អោយ​ទាក់​ទាញ​ខ្លះ​ មកទស្សនាវីដេអូខ្លីទាំងអស់គ្នា!

សំរាប់ មិត្តអ្នកអាន ដែលចូលចិត្ត និងគាំទ្រ លេងហ្គេម នៅលើកុំព្យូទ័រ, PlayStation 4 និង Xbox One ដែលសំបូរដោយ ហ្គេមសប្បាយៗលេងជាច្រើន គួរអោយចាប់អារម្មណ៍។ នៅពេលនេះ ក្រុមហ៊ុនដ៏ធំមួយខាង ផលិតហ្គេម បានលេចចេញ វីដេអូខី្លមួយប្រហែល ជាមួយសប្តាហ៍មុន ទាក់ទងទៅនឹងហ្គេមថី្ម របស់ខ្លួនដែលមាន ឈ្មោះថា Just Cause 3។
1
Just Cause 3 ជាប្រភេទផ្សងព្រេង ដើរកំចាត់សត្រូវគ្រប់ទីកន្លែង។ នៅក្នុងហ្គេមនេះ អ្នកត្រូវដើរតួជាបុរសម្នាក់ ធ្វើការកំចាត់ពួក ដែលកាន់របបផ្តាច់ការ ចេញអោយអស់ ពីដែនកោះ ដើម្បីស្វែងរកសេចក្តីសុខ សន្តិភាព ជូនពិភពលោក។ ចំនែកឯ ក្រាហ្វិចនៃហ្គេមមានភាព ភឺ្លច្បាស់ល្អ ត្រជាក់ភ្នែកតែម្តង អមមកដោយទេសភាព ស្រស់ស្អាត រួមជាមួយនឹង ចលនាតួអង្គមានភាព ទាក់ទាញ រស់វើក គួរអោយចង់លេងជាខ្លាំង។
បើចង់ជ្រាបច្បាស់រីករាយទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា
បន្ទាប់ពីបានទស្សនា ឈុតឆាកខ្លីខាងលើរួច ខេមបូជឿជាក់ថា ប្រិយមិត្តនឹងរឹតតែចង់ហ្គេមមួយនេះ ជាក់ជាមិនខានឡើយ។ ខេមបូនៅមិនទាន់ដឹងច្បាស់ ហ្គេមនេះនឹងចេញពេលណានៅឡើយទេ សំរាប់ព័ត៌មានលំអិត តាមដានអានជាមួយខេមបូ នៅពេលក្រោយទៀត។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment