តារា​ K-pop ល្បី​​៨​​រូប​ដួល​សន្លប់​​លើ​ឆាក​ ​ព្រោះអស់​កម្លាំងខ្លាំងពេក

ក្លាយ​ជា​តារា​ល្បី គឺមមាញឹក​ណាស់​ក្នុង​វិស័យ​សិល្បៈ រហូត​តារា​ខ្លះ​រក​ពេល​សម្រាក​ស្ទើរ​តែ​គ្មាន ជា​ហេតុ​ធ្វើ​​ឱ្យ​អស់​កម្លាំង និងល្ហិតល្ហៃដៃជើង។ ​​​តារា​៨រូប​ខាងក្រោម​នេះ​ ដែល​មាន​​​ Krystal និង Hyuna សមាជិក​ក្រុម 4Minute ជាដើមនោះ ​បាន​ដួល​សន្លប់​លើ​ឆាក ខណៈ​ពេល​កំពុង​សម្ដែង និងក្រោយ​ចប់​កម្មវិធី​ប្រគំ​តន្ត្រី​។ ​ចង់​​ដឹង​ថា​ ហេតុការណ៍​ដួល​សន្លប់​របស់​តារាទាំងនេះ មាន​សភាព​បែបណា​នោះ សូម​មើល​រូបភាព និង​​វីដេអូ​ខាងក្រោម៖

hyerifeat-e1427795576181


១. Krystal សមាជិក​ក្រុម​ចម្រៀង​ស្រី f(x) ៖ Krystal បាន​ដួល​លើ​ឆាក​ពេល​កំពុង​ច្រៀង​បទ “Mr. Boogie” នៅ​ឆ្នាំ​២០១០។

២. Krystal សមាជិក​ក្រុម​ចម្រៀង​ស្រី f(x) ៖ នាង​អស់​កម្លាំង​ដួល​​ម្ដង​ទៀត ខណៈ​ច្រៀង​បទ “Kiss & Cry” ដែល​ពេលនោះ Krystal បាន​ព្យាយាម​ក្រោក​ខ្លួន​ឯង តែ​ក្រោក​មិន​រួច ព្រោះ​បាត់បង់​ស្មារតី។

៣. តារា​ចម្រៀង Kim Jang Hoon៖ តារា​វ័យ​៤៩​ឆ្នាំ បាន​ដួល​សន្លប់​ពេល​សម្ដែង​ក្នុង​កម្មវិធី “West Coast Festival”។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​រាល់​កាលបរិច្ឆេទ​ទាំងអស់ ត្រូវ​ពន្យារ​ពេល។

 kimjanghoon1

៤. Hyeri ៖ ចំណែក​សមាជិក​ក្រុម Girl’s Day នាង Hyeri បាន​ដួល​លើ​ឆាក​ប្រគំ​តន្ត្រី ហើយ​ត្រូវ​​អ្នកគ្រប់គ្រង​របស់​នាង អៀវ​ចេញ​និង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​នោះ។

Girls-Day-Hyeri-rushed-to-the-hospital

 image2

៥. Subin សមាជិក​ក្រុម​ចម្រៀង​ស្រី Dal Shabet៖ ដោយសារ​រវល់​ច្រើន ស្ទើរ​គ្មាន​ពេល​សម្រាក តារា​ចម្រៀង​វ័យ​២១​ឆ្នាំ Subin បាន​ដួល​សន្លប់​ដូចគ្នា ពេល​កំពុង​សម្ដែង​ក្នុង​កម្មវិធី​តន្ត្រី​មួយ។

៦. Seung Ho សមាជិក​ក្រុម​ចម្រៀង​ប្រុស MBLAQ ៖ បញ្ហា​របស់ Seung Ho ក៏​មក​ពី​ការ​អស់កម្លាំង​ដែរ ។ ពេល​សម្ដែង​ក្បាច់​លោត​បង្វិល​ខ្លួន Ho បាន​ដួល​​ដោយ​របួស​ត្រង់​ក។

៧. Onew សមាជិក​ក្រុម SHINee៖ កាល​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​ក្រុម SHINee ចេញ​ពី​ឆាក​តន្ត្រី KBS’sMusic Bank ស្រាប់​តែ​បង្គោល​ភ្លើង​ដួល​រលំ​ជិត​ត្រូវ Onew ហើយ​តារា​វ័យ​១៥​ឆ្នាំ រន្ធត់​បាត់បង់​ស្មារតី​តែ​ម្ដង។

៨. Goo Hara សមាជិក​ក្រុម KARA ៖ បន្ទាប់​បញ្ចប់​ការសម្ដែង ក្នុង​​កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​មួយ​នៅ​ជប៉ុន Goo Hara បាន​ដួល​សន្លប់​​លើ​ឆាកភ្លាមៗ ហើយ​នាង​ត្រូវ​គេ​យក​ទៅ​ព្យាបាល​នៅ​ក្រោយ​ឆាក រួច​មក​សម្ដែង​វិញ។

៩. Hyuna សមាជិក​ក្រុម 4Minute ៖ នៅ​ឆ្នាំ​២០១៣ នាង Hyuna បាន​កើត​ជំងឺ​គ្រុនក្ដៅ និង​ដួល​សន្លប់​កណ្ដាល​ការ​សម្ដែង៕

hyuna
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment