
សួស្តីប្រិយមិត្ត របស់ ខេមបូ ទាំងអស់ ជាពិសេស ប្រិយមិត្ត ដែលជាអ្នក និយមលេង ហ្គេម Asphalt 8 Airborne ទាំងអស់។ កាលពី ថ្ងៃទី ៥ ប៉ុន្មានថ្ងៃ កន្លងមក នេះប្រិយមិត្ត ប្រហែល ជាបានដឹង រួចមកហើយ ថាហ្គេម Asphalt 8 បានធ្វើ កំណែទម្រង់ ថ្មីឡើង ទៅជំនាន់ 1.8.0 នៅលើ ប្រព័ន្ធ iOS ដើម្បីជួសជុលនៅ កំហុសឆ្គង ផ្សេងៗហើយ ក៏មានការ បន្ថែមឡាន ថ្មីៗមួយចំនួន ផងដែរនៅ ក្នុងហ្គេមនេះ ណាមួយ Asphalt 8 ក៏ចង់បិទ Code ផ្សេងៗដើម្បី កុំអោយ មានការ Hack ចូលទៅក្នុង ហ្គេមនេះ។ យ៉ាងណាមិញ Cheater របស់ iOS នៅតែអាច ធ្វើការ Hack ចូលបាន ដដែល ពោលគឺ កំណែទម្រង់ 1.8.0 ចេញមិនបាន ប៉ុន្មានថ្ងៃ ផងក្រុម iOS Cheater បានបញ្ចេញ Hack របស់ខ្លួនដាក់ អោយទាញ យកដោយសេរី បាត់ទៅហើយ ដូច្នេះ ខេមបូ សម្រេចលើក យកមក បង្ហាញ ប្រិយមិត្ត ដើម្បីចែកជូន សម្រាប់ អ្នកដែលចង់ Hack ហ្គេមមួយនេះ។
កាលពីមុន ខេមបូ ក៏ធ្លាប់បាន លើកយក មកដែរ តែដោយសារ មានការកំណែ ទម្រង់ថ្មី ទើបយើងធ្វើ ការប្រាប់ ពីរបៀប Hack Version ថ្មីនេះម្តង ទៀតជូន ដល់ប្រិយមិត្ត។ ដើម្បីធ្វើការ Hack វាសូមធ្វើ តាមលំនាំ ខាងក្រោម។
តម្រូវការ
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ ការ iOS 7 និង iOS 8
- មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
- ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
- ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូម ធ្វើការ Refresh ជាការស្រេច
- បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូម ធ្វើការ ស្វែងរក Asphalt 8 Hack និងធ្វើការ តម្លើងវារួច Restart Springboard
- ដើម្បីអោយដំណើរការកាន់តែរលូន សូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
- បន្ទាប់មកសូមចូលទៅកាន់ Settings > Asphalt 8 Hack > ធ្វើការបើក អ្វីដែល ប្រិយមិត្ត ចង់ធ្វើការ Hack ជាការ ស្រេច។
0 comments:
Post a Comment