
ហ្គេមបាញ់ត្រី គឺជាប្រភេទ ហ្គេមដ៏សាមញ្ញ មួយក្នុងចំណោម ហ្គេម ដទៃៗទៀត ប៉ុន្តែ ប្រជាប្រិយភាព របស់វាវិញ គឺពេញនិយម ជាងគេ។ ហើយនៅ ថ្ងៃនេះដែរ ក្រុមការងារ ខេមបូរីផត សូមណែនាំ ប្រិយមិត្តអំពី ហ្គេមបាញ់ ត្រីមួយ ដែល ប្រិយមិត្ត ភាគច្រើនធ្លាប់ បានលេងវា រួចមកហើយ ប៉ុន្តែនោះ គឺជាជំនាន់មុនៗ របស់វាទេ។ ដូច្នេះចង់ដឹង ថាវា ឈ្មោះអី ហើយសប្បាយ លេងយ៉ាងណា សូមតាមដាន ទាំងអស់គ្នា!
វាមានឈ្មោះថា “Fishing Joy 3” ដែលជា ជំនាន់ទី ៣ នៃហ្គេម Fishing Joy។ នៅក្នុង ជំនាន់ចុង ក្រោយនេះ គឺគេបានធ្វើ ការផ្តោតយ៉ាង ខ្លាំងទៅលើ ក្រាហ្វិកដើម្បី អោយវាមាន លក្ខណៈច្បាស់ ជាងមុន ដែលនាំអោយ ការលេង កាន់តែ ជក់ចិត្ត ម្យ៉ាងវិញ ទៀតគេ ក៏បាន ធ្វើការ Update ទៅលើ សភាវុធ និងមច្ឆា ជាច្រើន ផងដែរ។ ចំពោះហ្គេម បាញ់ត្រីវគ្គ ៣ នេះគឺមិន ទាន់ឃើញ មានដាក់អោយ ទាញយក នៅលើ Playstore ឬ Appstore នៅឡើយទេ។ ប៉ុន្តែសម្រាប់ ប្រិយមិត្តដែល ប្រើប្រាស់ ស្មាតហ្វូន Android អាចទាញយក មកលេងបាន ដោយទាញយក តាមតំណរ ខាងក្រោម។

តម្រូវការ៖
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
- មិនទាន់ Root ក៏អាចតម្លើងបានផងដែរ។
- ដើម្បីទាញយក សូមចុចទីនេះ

ជាចុងក្រោយ ក្រុមការងារ ខេមបូរីផត សូមថ្លែង អំណរគុណ ដល់ប្រិយមិត្ត ទាំងអស់ ដែលតែងតែ គាំទ្រខេមបូ។ ហើយពួកយើង នឹងខិត ខំស្វែងរក កម្មវិធី ឬ Tweak ណាដែល មានប្រយោជន៍ មកចែកជូន ប្រិយមិត្ត នៅពេលក្រោយៗ ទៀត។
0 comments:
Post a Comment