កាលពីប៉ុន្មាន សប្តាហ៍មុន ក្រុមការងារ របស់ខេមបូ បានធ្វើការ បង្ហាញអំពី ហ្គេមមួយ ដែលជាប្រភេទ ប្រណាំងឡាន ដោយដក ស្រង់ចេញរឿង Hollywood មួយឈ្មោះថា “Fast & Furious” ប៉ុន្តែវាអាច លេងបានតែ នៅលើប្រព័ន្ធ iOS ប៉ុណ្ណោះ។ តាមពិតទៅ Android ក៏អាចទាញ យកមកបាន លេងបានដែរ ប៉ុន្តែតម្រូវអោយ យើងត្រូវធ្វើការ ផ្លាស់ប្តូរប្រទេស នៃផ្សារកម្មវិធី ជាមុនសិន បានន័យថា យើងត្រូវ ផ្លាស់ប្តូរពី ផ្សារកម្មវិធីខ្មែរ ទៅជាផ្សារ កម្មវិធីបរទេស ទើបអាច ទាញយកមក លេងបាន។
ប៉ុន្តែឥឡូវនេះ សម្រាប់ប្រិយមិត្ត Android នឹងលែងមាន ការបារម្ភទៀតហើយ ព្រោះថាហ្គេម Fast & Furious: Legacy នេះបានដាក់ អោយទាញយក ដោយសេរី ហើយ នៅលើ Playstore ដូច្នេះប្រិយមិត្ត អាចចូលទៅ ទាញយកមក លេងនៅក្នុង ផ្សារកម្មវិធីនេះបាន រឺអាចទាញយក តាមតំណរ ខាងក្រោម ក៏បាន។
តម្រូវការ៖
សម្រាប់ប្រិយមិត្ត iOS
- iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 6 ឡើងទៅ
- Device មិនទាន់ Jailbreak ក៏អាចតម្លើងបានផងដែរ
សម្រាប់ប្រិយមិត្ត Android
- Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
- Device មិនទាន់ Root ក៏អាចតម្លើងបានផងដែរ
- សូមទាញយកតាម តំណរនេះសម្រាប់ iOS (Free)
- សូមទាញយកតាម តំណរនេះសម្រាប់ Android (Free)
ជាចុងក្រោយ សូមអរគុណប្រិយមិត្ត ទាំងអស់ដែលតែងតែ គាំទ្រខេមបូ។ ខេមបូសង្ឃឹមថា ប្រិយមិត្ត នឹងពេញចិត្ត នឹងកម្មវិធីមួយនេះ ហើយក្រុមការងារ យើងនឹងខិតខំ ស្វែងរក កម្មវិធីអ្វី ដែលប្លែកសម្រាប់ ចែកជូនប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។




0 comments:
Post a Comment