ប្រិយមិត្តធ្លាប់ តែលេងកំសាន្ត ហ្គេមមនុស្ស ពីងពាង បែបផ្សងព្រេង នៅក្នុងទីក្រុង ដោយជួយ ប៉ូលីសតាម ចាប់ជនល្មើស ដែលហ្គេមទាំង នោះមានដូចជា Amazing Spider Man, Amazing Spider Man 2 និងហ្គេម មនុស្សពីងពាង ផ្សេងៗទៀត ដែលសុទ្ធសឹង តែសប្បាយលេង មិនចង់ឈប់ ក្រោកទៅ ណាឡើយ។
ទន្ទឹមនឹងនេះដែរ ក្រុមការងារ របស់ខេមបូ ក៏មានហ្គេមមួយ ដែលប្លែកផងដែរ សម្រាប់ចែកជូន ប្រិយមិត្ត លេងកំសាន្ត។ វាមានឈ្មោះថា “Spider Man Unlimited” ដែលជា ហ្គេមមួយ ក៏មានការ ពេញនិយម លេងច្រើន ផងដែរ ដែលមានអ្នក ទាញយកច្រើនមែន ទែនសម្រាប់ប្រព័ន្ធ iOS និង Android ហើយសូម បញ្ជាក់ដែរថា ហ្គេមមួយនេះ ត្រូវបានបង្កើត ឡើងដោយ ក្រុមហ៊ុន GAMELOFT។ យើងអាច និយាយបានថា វាមានលក្ខណៈ ស្រដៀងទៅនឹង ហ្គេម Despicable Minion Run ដោយសារតែវាមាន លក្ខណៈរត់ដូចគ្នា ប៉ុន្តែសម្រាប់ ហ្គេមមួយនេះវិញ ខ្ញុំគិតថាវា អស្ចារ្យជាង ព្រោះថា វាបានបន្ថែម ជាសាច់រឿង ដូចសរសេរ នៅក្នុង សៀវភៅនិទាន ព្រមទាំងមាន ឈុតឆាកវាយគ្នា ទៀតផងនៅពេល ជួបនឹងបិសាចម្តងៗ ដែលនាំអោយ ការលេង កាន់តែជក់ចិត្ត និងសប្បាយ មែនទែន។
ប្រិយមិត្ត អាចដោនឡូត និងសាកល្បងលេង ហ្គេមនេះបាន ដោយឥតគិតថ្លៃ ទាំងស្មាតហ្វូន iOS, Android និង Windows Phone ដែលវាមាន ទំហំត្រឹមតែ 141 MB នោះទេ។
សូមអរគុណប្រិយមិត្ត ទាំងអស់ដែលតែងតែ គាំទ្រខេមបូ។ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងពេញចិត្ត នឹងកម្មវិធីមួយនេះ ហើយក្រុមការងារ យើងនឹងខិតខំ ស្វែងរក កម្មវិធីអ្វី ដែលប្លែកសម្រាប់ ចែកជូនប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។



0 comments:
Post a Comment