មានអ្នកប្រើប្រាស់ ភាគច្រើន បានជួបនឹង បញ្ហាមួយនេះ ហើយគិត ថាវា គឺបណ្តាល មកពី បញ្ហាអេក្រង់ ទើបនាំអោយ ពួកគេ យកទៅអោយ ជាងជួសជុល នាំអោយ បណ្តាលអោយ ចំណាយថវិកា អស់ច្រើន អាស្រ័យ ទៅលើ ប្រភេទអេក្រង់ នៃស្មាតហ្វូន (សម្រាប់តែជាង មួយចំនួន ប៉ុណ្ណោះ)។ តាមពិតទៅ នេះមិនមែន បណ្តាលមកពី បញ្ហាអេក្រង់ ឬផ្នែក Hardware ណាមួយនៃ ស្មាតហ្វូនរបស់ លោកអ្នកឡើយ ផ្ទុយទៅវិញ វាគ្រាន់តែ បណ្តាល មកពី ការចុចច្រលំ ទៅលើ មុខងារមួយនេះ តែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាវិធីងាយៗ ក្នុងការ ដោះស្រាយ មួយនេះ!
សម្រាប់ស្មាតហ្វូន Android (ចំពោះជំនាន់ KitKat 4.4.4 ចុះក្រោម)៖
- ជាដំបូងសូមចូល ទៅកាន់ Settings > Accessibility > Vision > រួចត្រង់ ចំណុច Negative Colors សូមធ្វើការ ដោះសញ្ញាធីគ ជាការស្រេច។ (សូមមើល រូបខាងក្រោម)

(នៅពេលដែល យើងធ្វើការ Screenshot គឺវាមិនជាប់ ពណ៌ទាំងនោះមក ជាមួយទេ)
សម្រាប់ស្មាតហ្វូន iOS៖
- ជាដំបូងសូមចូល ទៅកាន់ Settings > General > Accessibility > រួចត្រង់ ចំណុច Invert Colors សូមធ្វើការ បិទជា ការស្រេច។ (សូមមើល រូបខាងក្រោម)

(នៅពេលដែល យើងធ្វើការ Screenshot គឺវាមិនជាប់ ពណ៌ទាំងនោះមក ជាមួយទេ)
ខាងលើនេះ គឺជាវិធីងាយៗ អាចអោយ លោកអ្នក អាចដោះស្រាយ ខ្លួនឯងបាន និងមិនចាំបាច់ ត្រូវចំណាយលុយ ដើម្បីជួសជុល វាឡើយ។ ជាចុងក្រោយ ក៏សូម អរគុណ ដល់មិត្ត អ្នកអាន ទាំងអស់ដែល តែងតែគាំទ្រ ផ្តល់កំលាំង ដល់ក្រុម ការងារ យើងខ្ញុំ ហើយពួកយើង នឹងពាំនាំ នូវគន្លឹះថ្មីៗ ងាយៗ មកចែករំលែក ជូនប្រិយមិត្ត នៅពេល ក្រោយៗទៀត។

0 comments:
Post a Comment