មុខងារ​សំខាន់​ចំនួន 5 នៅ​លើ iOS8 ដែល​មាន​មនុស្ស​តិច​បំផុត​ដែល​បាន​ដឹង!

នេះពិតជា រឿងមួយ ដែលមនុស្ស គ្រប់​គ្នា គួរ​កោត សសើរ​លើ អ្នក​បង្កើត​ស្មាតហ្វូន នីមួយៗ ជាពិសេស នោះ​ប្រព័ន្ធប្រតិបត្តិការ ដែលដំនើរការ នៅលើស្មាតហ្វូន ទាំងនោះ ចំនែកឯ ប្រព័ន្ធប្រតិបត្តិការនីមួយៗ ពិត​ជាមាន មុខងារ សំខាន់ៗខុសគ្នា សំរាប់សំរួល ដល់ការប្រើប្រាស់ របស់អតិថិជន។ សំរាប់ប្រព័ន្ធ ប្រតិបត្តិការ​នីមួយៗ ពិតជាមាន មុខងារសំខាន់ៗ ជាច្រើន ដែលអ្នក ប្រើប្រាស់មួយចំនួន មិនដឹងពីមុន​មក​ក៏​មាន។cover
លើកនេះ យើងលើក យកពី មុខងារចំនួន 5 នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS8 ដែលអាច និយាយបានថា មិនមែន ជាអាថ៌កំបាំង ប៉ុន្តែមាន មនុស្សតិចណាស់ ដែលដឹងពីការ ប្រើប្រាស់របស់វា ហើយមានមនុស្សជា ច្រើនមិនដឹងពី ការប្រើប្រាស់ មុខងារទាំងនេះ។ នៅពេលនេះ យើងនឹងណែនាំ ហើយបង្រៀនពី ការប្រើ​ប្រាស់ មុខងារទាំងនោះ ដល់មិត្តអ្នកអាន ទាំងអស់ ដូចនេះសូម អានការណែនាំ នៅខាងក្រោម៖
  1. វាយអក្សរចុងក្រោយ 2 ដងជាប់គ្នា ដើម្បីដាក់ Apostrophe (‘)
ចំនុចនេះ អ្នកអាចសាកល្បងបានដោយ វាយអក្សរ Weree រួចដកឃ្លា អក្សរនោះនឹងប្រែជា We’re ជាក់​ជា​មិន​ខាន ចំនែកឯអក្សរ Itss វិញ នឹងប្រែជា It’s និងអក្សរ Welll ឬ Helll ឬ Shelll នឹងប្រែជា We’ll ឬ He’ll ឬ She’ll ជាក់ជាមិនខាន។
  1. ផ្លាស់ប្តូរទិសដៅនៃមុខងារ Panorama Mode
អ្នកត្រូវចូលទៅកាន់មុខងារ Panorama នេះជាមុនសិន បន្ទាប់ចុចលើសញ្ញាព្រួយដែលមាននៅលើអេក្រង់​នោះ បន្ទាប់វានិងប្តូរទិសដៅ ពីឆ្វេងមកស្តាំវិញ ដោយធម្មតា ទិសដៅវាពីស្តាំមកឆ្វេង។
  1. Save Google Maps សំរាប់ប្រើប្រាស់ជា Offline
មុខងារនេះ ពិតជាល្អសំរាប់ អ្នកធ្វើដំនើរការ ហើយការប្រើប្រាស់ មិនពិបាកទេ ដោយមុនដំបូង​អ្នកត្រូវចូល​ទៅ​កាន់ Google Maps រួចត្រូវស្វែងរកទិសដៅណាមួយ ដែលអ្នកចង់ Save នោះ បន្ទាប់ ចុចលើ​របា​ស្វែង​រក បន្ទាប់វាយពាក្យ ok maps ពេលនោះ កម្មវិធីនោះ នឹងលោតផ្ទាំងមួយ បញ្ជាក់អ្នក ថាត្រូវ Save Maps នេះមែនទេ ដូចនេះអ្នកត្រូវចុច Save រួច វានឹងចេញផ្ទាំងមួយទៀត សំរាប់ឲ្យអ្នកវាយអក្សរចំណាំ Maps ដែលបាន Save នោះភ្លាម។
ដើម្បីបើក Maps ដែលយើងបាន Save នោះ គឺអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Google Maps ចុចលើ​ឈ្នូត​បីដែលនៅក្នុងប្រអប់ស្វែងរកនោះ បន្ទាប់ នឹងចេញផ្ទាំងមួយមកពីខាងឆ្វេង ហើយអ្នកអាចចុចលើ​ពាក្យ Your Places ដែលនៅក្នុងនោះ ផ្ទុកដោយ Maps ដែលអ្នកបាន Save ។
  1. បញ្ឈប់បទចំរៀងដែលកំពុងចាក់ ដោយកំណត់ម៉ោង
មុខងារ នេះពិតជា ល្អសំរាប់ អ្នកចូលចិត្ត ស្តាប់ចំរៀង នៅពេលគេង ដោយគ្រាន់ តែបើកបទ ចំរៀង​ណា​មួយ ឲ្យដំនើរ បន្ទាប់អូស ពីក្រោមឡើងលើ ដើម្បីចេញរបា Control Center បន្ទាប់ចូល ទៅកាន់ Timer ដែលមាន សញ្ញាម៉ោង នៅក្បែរកន្លែង បើកពិល បន្ទាប់ពីចូល ដល់កន្លែង Timer ហើយ អ្នកអាច​កំណត់​រយៈ ពេលប៉ុន្មាន ម៉ោង ឬប៉ុន្មាន នាទីក៏បាន រួចចុច លើពាក្យ When Timer Ends រួចអ្នកត្រូវ​អូស​ចុះ​ក្រោម បង្អស់ នឹងឃើញពាក្យ Stop Playing រួចចេញមក Timer បន្ទាប់ចុច Start វានឹងដំនើរការភ្លាម។
  1. បើកឲ្យ Flash ខាងក្រោយ បញ្ចេញពន្លឺ នៅពេល មានការខលចូល
ដំបូងអ្នក ​ត្រូវចូល ​ទៅកាន់ Settings => General => Accessibility អូសចុះ ក្រោមបន្តិច ត្រង់បន្តុំ Hearing ដោយ Enable មុខងារ មួយដែល មានពាក្យថា LED Flash for Alerts ពេលនោះ រាល់មាន ការ​ខលចូល Flash ពន្លឺនៅ ខាងក្រោយ នឹងបញ្ចេញពន្លឺ។
ត្រង់ចំនុច ទី 1 ដល់ពី 4 អាចមាន អ្នកប្រើប្រាស់ តិចតួចដែល បានដឹង ចំនែកឯ ចំនុចទី 5 អាច​មាន​អ្នក​ប្រើ​ប្រាស់ មួយចំនួន ដែលបានដឹង ដោយយើង បានឃើញអ្នក ប្រើប្រាស់មុខងារ នេះលើ iPhone ជា​ញឹកញាប់ ពីមុនមក។ យើងបានណែនាំ ដល់មិត្តអ្នកអាននូវ ចំនុចសំខាន់ៗ ទាំងនេះរួចហើយ ដូចនេះ អ្នកអាច សាកល្បង បានហើយ នៅពេលនេះ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment