លាក់ Tab ណា​មួយ​នៅ​ក្នុង​កន្លែង​ Call ដើម្បី​ងាយ​ស្រួល​ និង​រហ័ស​ក្នុង​ការ​ប្រើប្រាស់​ជា​មួយ Tweak ថ្មី​មួយ​នេះ

ប្រសិនបើប្រិយមិត្តចុចចូលកម្មវិធី Phone (កន្លែង Call) នោះប្រិយមិត្ត​នឹង​ឃើញ​មាន​ Tabs ចំនួន​ប្រាំ​ដូច​ជា​ Favorite, Recent, Contact, Keypad, និង Voicemail។ វា​ហាក់​បី​ដូច​ជា​រញ៉េ​រញ៉ៃ​បន្តិច​ ដោយ​សារ​តែ​ពេល​ខ្លះ​យើង​ច្រលំ​ដៃ​ចុច​ចូល​ Tab ​ណា​មួយ​ជា​ហេតុ​ធ្វើ​អោយ​យើង​មាន​ការធុញ​ទ្រាន់។
សម្រាប់ថ្ងៃនេះដែរ ខេមបូ នឹងលើកយក Tweak មួយដែលទើបនឹងចេញ​អោយ​ប្រើប្រាស់​កាល​ពី​ម្សិល​មិញ​នេះ​ ព្រម​គ្នា​ជា​មួយ​ Tweak SpringboardOrganiser គឺ​ថ្ងៃ​ទី​ 13 មីនា​ មក​បង្ហាញ​ជូនប្រិយមិត្ត ​ដើម្បី​ជួយ​អោយ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​ឆាប់​រហ័ស​ជាង​មុន​ ដែល​ Tweak មួយ​នេះ​មាន​ឈ្មោះ​ថា​ "HideFavoritesTab Pro”។
HideFavoritesTab Pro គឺជា Tweak ដ៏ពិសេសមួយ ដោយវាអាចលាក់ ឬបង្ហាញ Tab​ ណា​មួយ​នៅ​ក្នុង​កម្មវិធី​ Call​​ ដែល​ប្រិយមិត្ត​ពេញ​ចិត្ត​អោយ​បង្ហាញ​ ឬ​លាក់។​ Tweak មួយ​នេះ​ទើប​តែ​បង្កើត​ឡើង​ និង​ទើប​​តែ​ដាក់​អោយ​ប្រើប្រាស់​កាល​ពី​ម្សិល​មិញ​នេះ​ទេ ដូច្នេះ​បើ​សិន​ជា​ប្រិយ​មិត្ត​មាន​ចំណាប់​អារម្មណ៍​អាច​សាក​ល្បង​តម្លើង​វា ​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖
តម្រូវការ
  • iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
  • សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងពាក្យ “HideFavoritesTab Pro” (CamboReport Logo) រួច​ធ្វើ​ការ​តម្លើង​ជា​ការ​ស្រេច
  • បន្ទាប់ពីធ្វើការតម្លើងចប់ សូមធ្វើការ Respring Device របស់ប្រិយមិត្តជាការស្រេច
  • ប្រិយមិត្តក៏អាចចូលទៅកំណត់មុខងារទាំងនោះបានផងដែរ ដោយទីតាំង​របស់​វា​ស្ថិត​នៅ Settings > HideFavoritesTab Pro ។ បញ្ចាក់៖ បន្ទាប់ពី​ធ្វើ​ការ​កំណត់​ហើយ​ សូម​ចុច​ប៊ូតុង Respring។ 
ជាចុងក្រោយ សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រខេមបូ។ ខេមបូសង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ពេញចិត្ត​ជា​មួយ Tweak មួយ​នេះ ហើយ​ក្រុម​ការងារ​យើង​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ណា​ដែល​ប្លែក​សម្រាប់​ ចែក​ជូន​ប្រិយមិត្ត ​ក៏​ដូច​ជា​ចំណី​អារម្មណ៍​ថ្មីៗ​ផង​ដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment