Power Bank នេះត្រូវបានហៅថា Animal Edition
មានរូបភាពតុក្កតាសត្វស្អាតៗច្រើនប្រភេទនៅលើនោះ
អាចឲ្យអ្នកប្រើប្រាស់ជ្រើសរើសបានដោយពេញចិត្ត។ សំរាប់ Power Bank
ដែលមានរូបកូនខ្លាឃ្មុំ Panda និងសត្វចចក Fennec អាចផ្ទុកថាមពលបាន
8400 mAh ។ សំរាប់ Power Bank ដែលមានរូបខ្លាឃ្មុំ Panda ធំ
និងសត្វស្វារោមពណ៌មាស អាចផ្ទុកថាមពលបានច្រើនជាងនេះ រហូតដល់
11300 mAh ឯណោះ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចដោនឡូដ
កម្មវិធីដែលបង្ហាញពីសកម្មភាពសត្វទាំងនោះក្នុងស្មាតហ្វូនរបស់អ្នក
បាននៅអំឡុងពេលសាកបញ្ចូលថ្ម ដែលមើលទៅគួរឲ្យស្រលាញ់មែនទែន។
សូមទស្សនាវីដេអូខាងក្រោម បង្ហាញពីការប្រើប្រាស់ និងរូបរាងរបស់ Power Bank នេះ ៖
បន្ថែមទៀតថា Power Bank នេះមិនទាន់បានបញ្ជាក់ពីតម្លៃ
និងថ្ងៃបរិច្ឆេទដាក់លក់នៅពេលណានៅឡើយទេ
ដោយនេះគ្រាន់តែជាការបង្ហាញដំណាក់កាលដំបូង ហើយមិនយូរមិនឆាប់ទេ
ក្រុមហ៊ុននឹងប្រកាសពីតម្លៃ និងថ្ងៃដាក់លក់
ដូចនេះមិត្តអ្នកអានអាចរង់ចាំតាមដានពត៌មានទាក់ទងនឹង Power Bank
នេះនៅពេលដែលមានវត្តមានភ្លាមជាមួយ Cambo-news ទាំងអស់គ្នាបាន។

0 comments:
Post a Comment