ឈុត​ខ្លី​បញ្ចេញ​គល់​ភ្លៅ និង​​ដើម​​ទ្រូង​របស់ Suzy ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជ្រួល​ច្របល់

តារា​ចម្រៀង Suzy សមាជិក​ក្រុម miss A បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​សម្រាប់​អ្នក​លេង​អ៊ីនធឺណិត​ បន្ទាប់​ពី​រូបភាព​ដែល​តារា​ចម្រៀង​រូប​នេះ​ស្លៀក​សិចស៊ី​ត្រូវ​បាន​ចែកចាយ​ ព្រោងព្រាត​លើ​បណ្ដាញ​សង្គម។
នុង​រូបភាព​ទាំង​នោះ តារា​ចម្រៀង​ដែល​គេ​ធ្លាប់​តែ​ឃើញ​ស្លៀក​សំលៀកបំពាក់​ស្រគត់ស្រគំ​ធម្មតា បាន​បញ្ចេញ​ស្ទីល​ប្លែក​ជាមួយ​ខោ​ខ្លី និង​អាវ​វាល​ក្លៀក​ចំហ​ដើម​ទ្រូង​យ៉ាង​សិចស៊ី អំឡុង​ពេល​សម្ដែង​ក្នុង​កម្មវិធី “2014 Korean Music Wave” នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នា​ពេល​ថ្មី​ៗ​នេះ។
បន្ទាប់​ពី​សម្ដែង​ចប់ ស្រី​ស្រស់​វ័យ​២០ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ Instagram ដោយ​សរសេរ​ភ្ជាប់​ជា​ភាសា​ចិន​ថា “អរគុណ​អ្នក​គ្រប់​គ្នា​ខ្លាំង​ណាស់”។

បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​យោបល់​ផ្សេង​ៗ​ចំពោះ​ឈុត​សិចស៊ី​ របស់​ Suzy ដូចជា “ហេតុ​អ្វី​បាន​ជា​នាង​មិន​ស្លៀក​ពាក់​បែប​នេះ​ពេល​សម្ដែង​នៅ​កូរ៉េ?” “Suzy គឺ​ជា​ស្រី​ស្អាត​មែនទែន” “ខ្ញុំ​ចង់​មើល​ការ​សម្ដែង​មួយ​នេះ​របស់ Suzy” ជា​ដើម។

​ការ​ប្រគំ​តន្ត្រី “2014 Korean Music Wave in Beijing” នេះ​​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ MBC កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយ​ក្រៅ​ពី​ miss A មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត​បាន​ចូលរួម​ដូចជា Girls’ Generation, EXO, T-ara, Infinite, SISTAR, BEAST, 2PM,…៕

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment