រាជធានីភ្នំពេញ៖តារាសម្តែងនិងជាពិធីការិនីដ៏ស្រស់សោភាកញ្ញាហ្វីហ្វីមួយរយៈចុងក្រោយនេះ
គេមិនសូវឃើញនាងបង្ហាញវត្តមាននៅតាមកញ្ចក់ទូរទស្សន៍សោះប៉ុន្តែបែរជាគេនាំគ្នាភ្ញាក់ផ្អើល
នឹងរូបថតប៉ុន្មានសន្លឹកដែលនាងថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកក្នុងសម្លៀកបំពាក់ឈុត
ប៊ីគីនី បង្ហាញសាច់យ៉ាងសខ្ចី
និងសិចស៊ីគូរឲ្យក្រឺតក្នាញ់។
ក្រោយពេលបាត់វត្តមានកញ្ញាហ្វីហ្វីមួយរយៈកន្លងមកមហាជនដែលនិយមតាមដានជីវិតអ្នកសិល្បៈ
បានលើកឡើងថាតារាសាច់សខ្ចីរូបនេះប្រហែលជាចាកចេញពីសង្វៀនសិល្បៈទៅប្រកបមុខរបរ
អ្វីមួយ
ឬរៀបការមានគ្រួសារសោយសុខហើយមើលទៅប៉ុន្តែមិនដូចការគិតបស់មហាជននោះទេ
តាមពិតកាលដែលគេមិនសូវឃើញវត្តមានតារារូបនេះនៅលើកញ្ចក់ទូសទស្សន៍ក៏ព្រោះតែនាងជាប់
រវល់ការងារធ្វើជាពិធីការិនីនៅតាមបណ្តាខេត្តដែលមានការតាំងពិព័រណ៍ផលិតផលផ្សេងៗរបស់ក្រុម
ហ៊ុនមួយចំនួនដែលបាន
និងកំពុងប្រូម៉ូតទំនិញរបស់ខ្លួននោះ។
ទោះជាបែបណាក្តីស្រីស្រស់រូបនេះប្រាប់ថានាងនឹងបង្ហាញវត្តមានសារជាថ្មីនៅតាមកញ្ចក់ទូរទស្សន៍
ក្នុងពេលឆាប់ៗលើសពីនេះនាងបានបញ្ជាក់ជុំវិញរូបថតប៉ុន្មានសន្លឹកដែលនាងបានថតបង្ហោះលើ
ហ្វេសប៊ុកនោះថា
គឺនាងថតគ្រាន់ទុកមើលលេងប៉ុណ្ណោះ មិនមានបំណងចង់បង្ហាញភាពសិចស៊ី
ឬចង់ដណ្តើមប្រជាប្រិយភាពផ្នែកតារាសិចស៊ីអីនោះទេ។
ជាមួយគ្នានេះដែរ នាងបញ្ជាក់ថា បើរូបថតទាំងនោះ មានភាពសិចស៊ីហួសហេតុយ៉ាងណា
នាងសូមការអធ្យាស្រ័យពីមហាជនផង ថ្វីបើនាងជាតារា ក៏ជាមនុស្សរបស់មហាជនដែរ
បើមានអ្វីលើសលួសដោយអចេតនានោះនាងនឹងកែកុនភ្លាមៗនិងស្វាគមន៍ជានិច្ចរាល់សេចក្តី
កែលម្អពីបណ្តាទស្សនិកជន៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

.jpg)
.jpg)
.jpg.png)
0 comments:
Post a Comment