លេង Style Lockscreen ដ៍​គួរ​អោយ​ស្រលាញ់​ជា​មួយ​ Tweak LockHTML 3

នៅក្នុងឪកាសបុណ្យនៃក្តីស្រលាញ់ខាងមុខនេះខេមបូបានស្វែងរក នៅ Style នៅលើ Lockscreen ដ៏​គួរ​អោយ​ស្រលាញ់​និង​ទាក់​ទាញ​ថែម​ទៀត​ដែល​ក្នុង​នោះ​មាន​រូប​តុក្កតា​ ប្រុស​និង​ស្រី​ឈរ​កាន់​ដៃ​គ្នា​នៅ​លើ​ Lockscreen របស់​ប្រិយ​មិត្ត​មើល​ទៅ​ពិត​ជា​ Sweet មែន​ទែន ។ Valentine’s day គឺ​ជា​បុណ្យ​បញ្ជាក់​ក្តី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ដូច​ជា​ ម៉ាក់ប៉ា មិត្តភក្តិ បង​ប្អូន និង មនុស្ស​ដែល​យើង​ស្រលាញ់​ផង​ដែរ។ ប្រិយមិត្ត​អាច​ធ្វើ​ការ​លេង​ Style Lockscreen ជា​មួយ​ Tweak នេះ​ដែល​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​និង ​ទាក់​ទាញ​ជា​ខ្លាំង​ រឺ​ក៏​អាច​ដាក់​ជា​គូ​បាន​ផង​ដែរ Tweak នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​ប្រិយមិត្ត​ផ្សេងៗ​ ប្រិយមិត្ត​ ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​ Tweak LockHTML 3 ប៉ុន្តែ Theme មួយនេះ​ប្រិយមិត្ត​មិន​ទាន់​បាន​ស្គាល់​ទេ​ព្រោះ ​វា​ទើប​តែ​បាន​បង្កើត​ថ្មីៗ​នេះ​ដោយ​ស្នាដៃ​កូនខ្មែរ​របស់​យើង​គឺ​ប្អួន​ ប្រុស​ ឈ្មោះ​ រៀន យូដា គាត់​គឺ​ជា​អ្នក​បង្កើត Theme របស់ HTML នេះ​ឡើង​ដែល​មាន​រូប​តុក្កតា​២នាក់​ដូច​ជា​សង្សារ​ដ៏​ស្រស់​ស្អាត​និង​មើល​ ទៅ​គួរ​អោយ​ទាក់​ទាញ​បំផុត​ហើយ​រចនាបទ​របស់​វា​ក៏​មិន​អន់​ដែរ បើ​សិន​ជា​ ប្រិយមិត្ត​មើល​យូរៗ​ទៅ​កាន់​តែ​ស្រស់ស្អាត​ ហើយ​ Tweak មួយ​នេះ​ងាយ​ស្រួល​ដំឡើង​ព្រោះ វា​បាន​ចង​ជាប់​នឹង​គ្នា​រួច​ជា​ស្រេច។ ដើម្បី​តម្លើង​វា​សូម​ប្រិយមិត្ត​ធ្វើ​តាម​លំនាំ​ខាង​ក្រោម :
តម្រូវការ
  • iDevices ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 និង​ iOS 8 ឡើងទៅ
  • iDevices របស់អ្នកត្រូវតែ Jailbreak អោយមាន Cydia ជាមុនសិន
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://Cydia.myrepospace.com/cybersofts 

    • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh Source ដើម្បី អោយវា Update
    • បន្ទាប់ពីធ្វើការ Add Source រួចរាល់សូមធ្វើការស្វែងរក LockHTML+Theme និង​តម្លើង​វា​ជា​ការ​ស្រេច
    • បន្ទាប់ពីតម្លើងរួចរាល់សូមចូលទៅកាន់ Setting > LockHTML 3 បន្ទាប់មក Enable HTML ហើយ​ចូល​ទៅ​កាន់ Select Widget ដើម្បី​ជ្រើស​រើស​ Theme នៅ​ក្នុង​នោះ​មាន​ Theme 2 ជា​ស្រេច​ ក៏​ដូច​ជា​ Couple 2 និង Couple 2 ប្រិយមិត្ត​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន​នឹង​សាក​ល្បង Lockscreen របស់​ប្រិយ​មិត្ត​ដើម្បី​មើល​វា 
    • ប្រសិនបើ រូបភាពរបស់វាមិនឋិតនៅចំកណ្តាល់ Lockscreen ប្រិយមិត្តគ្រាន់តែ​ចុច​លើ​រូបភាព​អោយ​ជាប់​រហូត​ដល់​រូបភាព​នោះ​ញ័រ​នោះ​ ប្រិយមិត្ត​អាច​ទាញ​រូបភាព​អោយ​ឋិត​នៅ​ចំ​កណ្តាល Lockscreen យ៉ាង​ស្រស់​ស្អាត
    • បន្ទាប់ពីធ្វើការ Edit រូបភាពអោយនៅចំកណ្តាល Lockscreen រួចរាល់​ហើយ​ប្រិយ​មិត្ត​សូម​ចុច​ ប៊ូតុង​ Home ដើម្បី​ចាក​ចេញ​ពី​ការ​ Edit រូប​ភាព​អោយ​រួច​រាល់។


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment