ព័ត៌មានថតរឿងក្ដៅសាច់របស់តារាសម្ដែង Angeline បានបែកធ្លាយជាសាធារណៈ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៤ ដែលធ្វើឱ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល។
សម្ដែងជាតួអង្គ Li Er ក្នុងរឿង “Lang Tong” តារាបង្ហាញម៉ូដ Angeline មានឈុតស្រាត និងរួមរ័កជាច្រើនឈុតជាមួយគូស្នេហ៍ របស់បងស្រីនាងឈ្មោះលោក Zack សម្ដែងដោយ William Lawandi។ ក្នុងសាច់រឿង Angeline បានបញ្ចុះបញ្ចូល Zack ឱ្យជួយនាងសម្លាប់បងស្រីបង្កើត Li Ling សម្ដែងដោយនាង Vivienne Tseng។
ទោះបីភាពយន្ត ដែលប្រើដើមទុនអស់ ៥០០ ០០០ ដុល្លារសំបូរឈុតក្ដៅខ្លួន តែ Angeline និយាយថា នាងបានប្រើលីអូពណ៌សាច់ ដើម្បីការពារ។
ចំពោះបញ្ហាប្រឈម អតីនិស្សិតទំនាក់ទំនង នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានរងការរិះគន់យ៉ាងចាស់ដៃពីទស្សនិកជន ប៉ុន្តែទោះជាយ៉ាងណា តារាវ័យ២៧ឆ្នាំបានបង្ហាញពីហេតុផលជាច្រើន តបនឹងការរិះគន់ទាំងនោះ។
នាងនិយាយថា” ដើម្បីឱ្យកាន់តែច្បាស់ សម្រាប់ខ្ញុំវាជាសិល្បៈ…ខ្ញុំមិនឃើញថា វាអាក្រក់ទេ។ បើវាជាវីដេអូសិច ឬពាក់ព័ន្ធរឿងសិចដោយគ្មានតួសម្ដែងនោះ ខ្ញុំក៏មិនធ្វើដែរ”។
Angeline បន្ថែមទៀតថា នាងចង់ប្រឈមនឹងខ្លួនឯង និងចង់ធ្វើអ្វីឱ្យខុសពីប្រពៃណី។ នាងចង់ប្ដូរផ្នត់គំនិត របស់មនុស្សដែលថា ស្រាតជាបំរាម ព្រោះនាងយល់ថា ភាពយន្តសិង្ហបុរី គឺសាមញ្ញពេក។
“នេះជាជម្រើសរបស់ខ្ញុំ ហើយខ្ញុំក៏ធំដឹងក្ដីហើយដែរ…ប្រហែលខ្ញុំគួរតែប្រាប់ពួកគេ តែខ្ញុំមិនចង់ឱ្យពួកគេបារម្ភខ្លាំងពេកទេ ព្រោះខ្ញុំយល់ថាវាជាជីវិត និងរាងកាយខ្ញុំ”។ អតីតនិស្សិតវ័យ២៧ឆ្នាំបញ្ជាក់។
នារីនៅលីវរូបនេះ បានបដិសេធផ្ដល់ព័ត៌មានលំអិតពីប្រតិកម្មគ្រួសារ ហើយនាងនិយាយថា នាងសង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយ នឹងមិនធ្វើឱ្យគ្រួសារជាប់ពាក់ព័ន្ធទេ ហើយកុំលើកឡើងថា គ្រួសារចិញ្ចឹមនាងមិនបានល្អនោះ។
ភាពយន្ត” Lang Tong” ដែលដឹកនាំដោយលោក Sam Loh វ័យ៤៦ឆ្នាំ បានចាក់បញ្ចាំងជាលើកដំបូងរួចហើយ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤ នៅឯមហោស្រពភាពយន្តអត្តរជាតិសិង្ហបុរី៕




0 comments:
Post a Comment