ផលិតកម្មដែលជាជម្រកតារាកូរ៉េដូចជា
Ladies’ Code, Clara និង Iron
ត្រូវបានអាជ្ញាធរកូរ៉េបិទទ្វារដើម្បីស៊ើបអង្កេតលើករណី
បោកប្រាស់។
Ilkwang Group
ដែលជាឧបសម្ពន្ធនៃក្រុមហ៊ុនជាច្រើន និងមានផលិតកម្ម Polaris
នៅពីក្រោមផងនោះត្រូវបានប៉ូលិសចូលឆែកឆេរកាលពីថ្ងៃទី ១១
មិនាម្សិលមិញ។
ក្រុមហ៊ុននេះមានកុងត្រាជាច្រើនពាក់ព័ន្ធនឹងវិស័យយោធា
កូរ៉េខាងត្បូង ហើយពេលនេះកំពុងត្រូវស៊ើបអង្កេតពីបទកេងប្រវ័ញ្ច
និងការដាក់តម្លៃលើសប្រក្រតីទៅលើយោធាជាច្រើនដង។
លោក Lee Gyu Tae ដែលជាប្រធានក្រុមហ៊ុន Ilkwang និង Polaris ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ប្រធានគ្រប់គ្រងរូបនេះត្រូវបានសាធារណជនស្គាល់ក្រោយតារាម៉ូដែល Clara ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទទៅលើនាងកាលពីពេលកន្លងមក។
តារាម៉ូដែល Clara ដែលប្តឹងម្ចាស់ផលិកម្ម Polaris បញ្ចប់កុងត្រា
ក្រុមប៉ូលិសក៏បានរឹបអូសឯកសារ
ផ្ទៃក្នុងរបស់ Ilkwang Group
ដែលដើម្បីចងក្រងជាឯកសារប្តឹងក្រុមហ៊ុន Ilkwang និងលោក Lee
ផ្ទាល់តែម្ដង។
របាយការណ៍ក៏បានបញ្ជាក់ដែរថា
ផលិតកម្ម Polaris បានបិទទ្វារហើយ។
ការបិទទ្វារផលិតកម្មនេះគឺមានរយៈពេល ១ សប្ដាហ៍មុនតារាចម្រៀង
Iron បង្ហាញខ្លួនផ្លូវការជាតារាចម្រៀងទោលជាលើកដំបូង។
ផ្ទះរបស់លោក Lee
ក៏ត្រូវបានប៉ូលិសចូលឆែកឆេរស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្ម
ហិរញ្ញវត្ថុប្រឆាំងរដ្ឋាភិបាលដែរ។
ផលិតកម្ម Polaris
ហាក់មានបញ្ហាឥតដាច់មួយរយៈចុងក្រោយនេះ។ ក្នុងឆ្នាំ ២០១៤
ផលិតកម្មមួយនេះបានជួបបញ្ហាដោយសារតារាចម្រៀងពីរនាក់ក្នុង
ក្រុម Ladies’ Code
បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ក្រោយមក
ប្រធានក្រុមហ៊ុនគឺលោក Lee Gyu Tae ត្រូវបានតារាម៉ូដែល Clara
ប្ដឹងពីបទរំលោភបំពានផ្លូវភេទ និងសុំបញ្ចប់កុងត្រា។
នៅខែមករាឆ្នាំ ២០១៥
តារាស្រីខាងលើបានបង្ហោះសារសន្ទនារវាងនាង និងលោក Lee
ជាសាធារណៈ។
អនាគត ផលិតកម្ម Polaris តារាចម្រៀង
Iron និង Ladies’ Code មិនទាន់ដឹងថា នឹងទៅជាយ៉ាងណាទេ
ព្រោះមិនទាន់មានការបញ្ជាក់អ្វីទាំងអស់ទាំងខាងផលិតកម្ម
Polaris ក៏ដូចជាក្រុមហ៊ុន Ilkwang៕

0 comments:
Post a Comment