Crazy Space Combat : ហ្គេម​បាញ់​គ្នា​នៅ​លើ​អវកាស​ និង​ប្រែ​កាយ​ជា​យាន្ត​ផ្សេងៗ​សម្រាប់​កុមារ​ និង​យុវវ័យ

ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែរីកចម្រើនទៅៗ ហើយបើក្រឡេក​មក​មើល​វិស័យ​ហ្គេម​នៅ​លើ​ស្មាតហ្វូន​វិញ​ក៏​មិន​ធម្មតា​ដែរ​ ទាំង​ iOS, Android, Window Phone ជា​ដើម។​ យើង​សង្កេត​ឃើញ​ថា​ប្រព័ន្ធ​ iOS និង Android គឺ​មាន​ការ​ប្រើប្រាស់​ច្រើន​ជាង​គេ ​ដោយសារ​តែ​ពួក​វា​គឺ​សម្បូរ​ទៅ​ដោយ​ហ្គេម​ និង​កម្មវិធី​ល្អៗ​ច្រើន។​ ហើយ​សម្រាប់​ថ្ងៃ​នេះ​ដែរ​ ខេមបូ​ក៏​មាន​ហ្គេម​មួយ​ប្រភេទ​សម្រាប់​ចែក​រំលែក​ជូន​ប្រិយមិត្ត​ ទុក​គ្រាន់​លេង​កំសាន្ត​អារម្មណ៍​ ដែល​វា​មាន​ឈ្មោះថា​ “Crazy Space Combat”។
Crazy Space Combat គឺជាហ្គេមប្រភេទបាញ់គ្នានៅលើអវកាស ដែលមាន​ប្រជាប្រិយភាព​ខ្លាំង​ ដោយ​មាន​ការ​ទាញ​យក​មក​លេង​ច្រើន​មែន​ទែន។​ នៅ​ក្នុង​ហ្គេម​នេះ​ដែរ​ យើង​អាច​ផ្លាស់​ទី​ដោយ​រំកិល​ទៅ​ទីតាំង​ផ្សេងៗ​បាន​ដោយ​ងាយ​ស្រួល​ ជា​មួយ​នឹង​ប៊ូតុង​ ដែល​ផុស​នៅ​លើ​អេក្រង់។ យើង​ក៏​អាច​ប្រែ​កាយ​យាន្ត​អវកាស​របស់​យើង​ ពី​តូច​ទៅ​ធំ​បាន​ដើម្បី​អោយ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន។​ សម្រាប់​ខេមបូ​ ហ្គេម​មួយ​នេះ​ពិត​ជា​សប្បាយ​លេង​មែន​ ព្រោះ​យើង​បាន​សាក​លេង​វា​រួច​មក​ហើយ​ ហើយ​សង្ឃឹម​ថា​ប្រិយមិត្ត​ក៏​ពេញ​ចិត្ត​នឹង​ហ្គេម​មួយ​នេះ​ផង​ដែរ។​ សូម​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម​ សម្រាប់​របៀប​តម្លើង​ ហើយ​ប្រិយមិត្ត​អាច​ទស្សនា​វីដេអូ​ត្រួសៗ​នៅ​ខាង​ក្រោម​ពី​ការ​លេង​ហ្គេម​ នេះ​ផងដែ​រ។ 
តម្រូវការ
  • សម្រាប់ប្រព័ន្ធប្រតិបត្តិការចាប់ពី iOS 7 ឡើងទៅនិងដំណើរដោយ​ iPhone 4 ឡើងទៅ
  • Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 2.3 ឡើងទៅ
  • Device មិនទាន់ Root និង​ Jailbreak ក៏អាចតម្លើងបានផងដែរ។
សូមទាញយកតាម ​ តំណរនេះ សម្រាប់ iOS
សូមទស្សនាសម្រាប់ការលេងហ្គេមមួយនេះ៖
 ជាចុងក្រោយ សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រខេមបូ។ ខេមបូសង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ពេញចិត្ត​ជា​មួយ Tweak មួយ​នេះ ហើយ​ក្រុម​ការងារ​យើង​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ណា​ដែល​ប្លែក​សម្រាប់​ ចែក​ជូន​ប្រិយមិត្ត ​ក៏​ដូច​ជា​ចំណី​អារម្មណ៍​ថ្មីៗ​ផង​ដែរ។

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment