របៀប​ដំឡើង​ពុម្ព​អក្សរ​ក្ដារ​ចុច​ខ្មែរ​ និង kmFix លើ iOS 7

ជា​ការ​ពិត​ចំពោះ​កំណែ​ដំបូង​នៃ Evasi0n7 ដែល​ធ្វើ​ការ​ Jailbreak ​ឧបករណ៍ iDevices ជា​មួយ​នឹង iOS 7 ពិត​ជា​មាន​នូវ​កំហុស​មួយ​ចំនួន​ដែល​ពុំ​គួរ​ឲ្យ​​ម្ចាស់​ឧបករណ៍​ធ្វើ​ការ Jailbreak ។ យ៉ាង​ណា​មិញ​បន្ទាប់​ពី​កម្មវិធី​ Jailbreak ត្រូវ​បាន​ប្រកាស​ចេញ​ ​​ភ្លាមៗ​នេះ ក្រុម Developers របស់​ខ្មែរ​ដែល​ធ្វើ​ការ​បង្កើត​ពុម្ព​អក្សរ​ និង ក្ដារ​ចុច​ខ្មែរ​ បាន​សម្រេច​​បញ្ចេញ​នូវ​ការ​ដំឡើង​ពុម្ព​អក្សរ​ និង​ក្ដារ​ចុច​​ដែល​​​ជា​ការ​ទន្ទឹង​រង់​ចាំ​របស់​​ប្រជា​ជន​ខ្មែរ​​ហើយ ។
រូប​ភាព​ពី​ Facebook របស់ Kayna Kol:
ក្រុម 4KhmeriPhone បាន​បញ្ចេញ​ពុម្ព​​អក្សរ​ខ្មែរ ក្ដារ​​ចុច​សម្រាប់ iPhone និង kmFix សម្រាប់ iOS 7 ទៅ​ក្នុង cydia repo របស់​ខ្លួន​គឺ http://4khmeriphone.com/sp ហើយ ។
  • ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ សម្រាប់ iOS 7 ឈ្មោះ  iOS 7+ Khmer Fonts
  • ក្ដារ​ចុច​ខ្មែរ ៥ជួរសំរាប់ iPhone iOS 7ឈ្មោះ  iOS 7+ 5 rows iPhone Keyboard ។ ក្ដារ​ចុច​នេះ​មិន​អាច​ប្រើ​បាន​នៅលើ iPhone 5S ទេ ។
  • kmFix សំរាប់ iPhone និង iPad iOS 7 និង ជា​កញ្ចប់​សម្រាប់​កែ​តម្រូវ​ការ​កំណត់ Khmer Regional Setting និង​ប្រតិទិន: ឈ្មោះ  iOS 7+ kmFix
កំណត់សំគាល់៖ ជា​ការ​ល្អ​ដក font profile ចេញ
របៀប​បញ្ចូល cydia repo 4khmeriphone.com/sp
១.  ចូល​ទៅ cydia
២. ចូល​ទៅ Manage
៣.  ចុច​លើ Edit
៤.  ចុច​លើ Add
៥.  បញ្ចូល cydia repo 4khmeriphone.com/sp
៧.  ចុច​លើ Add Source
របៀប​​ដំឡើង​ពុម្ព​អក្សរខ្មែរ iOS 7+ Khmer Fonts
១.  ជ្រើសរើស iOS 7+ Khmer Fonts រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣.  ចប់ការតម្លើងពុម្ភអក្សរខ្មែរ
របៀប​ដំឡើង​ក្ដារ​ចុច​ខ្មែរ iOS 7+ 5 rows iPhone Keyboard
១.  ជ្រើសរើស iOS 7+ 5 rows iPhone Keyboard រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣.  រួចចូលទៅ Settings –> General  –> Keyboard –> Keyboard  –> Add New Keyboard …
៤.  ជ្រើសរើសឈ្មោះ៖ ក្ដារចុចខ្មែរ
៣.  រួចរាល់អាចប្រើបាន
ក្នុងករណីតម្លើងរួចតាមចំណុចខាងលើ មើលមិនឃើញមានក្ដារចុចខ្មែរ សូមចូលទៅ cydia ម្ដងទៀត រួចដំឡើង mobile substrate ពី cydia ។
របៀបដំឡើង iOS 7+ kmFi
១.  ជ្រើសរើស iOS 7+ kmFix រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣.  រួចចូលទៅ Settings –> General  –> International–> Regional Format
៤.  ជ្រើសរើសឈ្មោះ៖ Khmer (Cambodia)
៣.  រួចរាល់អាចប្រើបាន
បើ​សិន​ជា​មាន​សំណួរ​សូម​សាក​សួរ​នៅ​ទំព័រ Facebook របស់​ក្រុម 4KhmeriPhone:https://www.facebook.com/4khmeriphone
ចំណាំៈ iPhone 5s មិន​ទាន់​ប្រើ​ក្ដារ​ចុច​ខ្មែរ​នៅ​ឡើយ​ទេ សូម​រង់​ចាំ​ក្រុម Jailbreak Evasi0n អភិវឌ្ឍន៏ និង​កំណែ Mobile​​ Substrate ឲ្យ​ដំណើរ​ការ​ជាមួយ iOS 7 64bit របស់ iPhone 5s សិន។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment