វិធី​ ៣ យ៉ាង​​ក្នុង​ការ​ទាញ​យក ​និង​ដំឡើង iOS 7​

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 7 កំពុង​​ជិត​​ដល់​ពេល​ដែល​ក្រុមហ៊ុន​​ត្រូវ​ផ្ដល់​តំណ​ភ្ជាប់​ឲ្យ​​ទាញ​យក​ហើយ ! ​នៅ​សល់​​មិន​ដល់​ ១០ ម៉ោង ​ទៀត​ទេ ក្រុមហ៊ុន Apple នឹង​ប្រកាស​ចេញ​នូវ iPhone ជំនាន់​ថ្មី ​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ iOS 7 ។ មិន​ដឹង​ថា ប្រិយ​មិត្ត​ចូល​ចិត្ត​ ឬ ​មិន​ចូល​ចិត្ត​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ ប៉ុណ្ណា​នោះ​ទេ ? ប៉ុន្តែ​បើ​យោង​តាម​ប្រភព Evad3rs.net បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​​អ្នក​​បោះ​ឆ្នោត​​ iOS 7 គឺ​មាន​ដល់​ទៅ​ ៣​ ម៉ឺន​នាក់​ ទៅ​ហើយ​ដែល​​ជ្រើស​យក​ពាក្យ​​ពេញ​ចិត្ត ​ដោយ​ឡែក​មាន​តែ ៥ ពាន់​នាក់​ប៉ុណ្ណោះ ដែល​យក​ពាក្យ​មិន​ពេញ​ចិត្ត ។
យ៉ាង​​ណា​មិញ​​នៅ​ពេល​ដែល​តំណ​ភ្ជាប់​​ទាញ​យក​ iOS 7 ត្រូវ​បាន​ដាក់​ចេញ​ជា​ផ្លូវ​ការ នោះ​នឹង​មាន​សំនួរ​​មួយ​ចោទ​ឡើង​ថា តើ​ គេ​​ត្រូវ​ដំឡើង​ iOS 7 ដោយ​របៀបណា ?  ឆ្លើយ​តប​ទៅ​នឹង​សំនួរ​នេះ​ប្រភព Evad3rs.net ក៏​បាន​​ធ្វើ​ការ​បង្ហាញ​នូវ​​វិធីសាស្ត្រ​​​ចំនួន​ ៣ សម្រាប់​ការ​​ទាញ​យក និង​ដំឡើង iOS 7 នៅ​លើ​ឧបករណ៍​ដូច​ជា iPhone 5, iPhone 4S, 4, iPad 4, 3, 2 និង iPod Touch ជំនាន់​ទី​ 5 ។  សូម​បញ្ជាក់​ថា iOS 7 ​នឹង​ត្រូវ​ផ្ដល់​​មុខងារ​ថ្មីៗ ​​ចំនួន​​ដល់​ទៅ​​ជាង ២០០ ជា​ពិសេស​ គឺ​ការ​វិវត្តន៍​ថ្មី​នេះ Multi-Touch ដែល​មាន​នៅ​​ក្នុង iOS 7 ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​ការ​ប្រើ​ជា​មួយ​នឹង​ម្រាម​ដៃ ​និង​មាន Home screen ស្រស់​ស្អាត​ ​​និង​ងាយ​ស្រួល​ភ្ជាប់​ទៅ​កាន់​កម្មវិធី​ផ្សេងៗ​ផង​ដែរ ។
ឥលូវ​យើង​​ស្វែងយល់​ពី​​របៀប​ទាញ​យក និង​ដំឡើង iOS 7 លើ iDevice ទាំង​អស់​គ្នា !
វិធី​ទី ១៖
1) Select ឧបករណ៍​​និង​​ click “Setting”
2) Click “General”
3) Click “Software Update”
4) Download new iOS 7
វិធី​ទី ២ (គួរ​​អនុវត្ត​)៖
1) Download iOS 7 firmware សម្រាប់ iPhone/iPad/iPod Touch ពី​តំណ​ភ្ជាប់​
2) បើក​កម្មវិធី iTune និង​ភ្ជាប់​ iDevice តាម​រយៈ​ខ្សែ USB
3) Select ឧបករណ៍​របស់​អ្នក​ដែល​ស្ថិត​នៅ​​ចំហៀង​ខាង​ឆ្វេង​​លើ​កម្មវិធី iTune 11
4) សង្កត់​គ្រាប់​​ចុច​ Shift (Windows) ឬ Alt/Option (Mac) និង​ចុច​ទៅ​​លើ Button “restore”  ​នៅ​លើ iTunes
5) Browse និង select នូវ download iOS 7 IPSW file, រង់​ចាំ​ដល់​ដំណើរ​ការ​ restore ​ត្រូវ​បាន​បញ្ចប់​
វិធី​ទី ៣ (ជិត​មក​ដល់​) ៖
1) ភ្ជាប់ ឧបករណ៍ iDevice ទៅ​កាន់​កុំព្យូទ័រ​ដែល​ដំណើរការ iTune 11 (download now) ឬ​ពេល​ក្រោយ​តាម​រយៈ​ខ្សែ​ USB​
2) ​មាន​សារ​ពី firmware iOS 7 ថ្មី​​​
3) ចុច​​លើ Button “Download and Install”
4) iOS 7 នឹង​ត្រូវ​ទាញ​យក និង​ដំឡើង​នៅ​លើ​ឧបករណ៍ iDevice របស់​អ្នក​
សូម​បញ្ជាក់​ថា ​ដោយ​សា វិធី​ទាំង​ ៣ ខាង​លើ​ដើម្បី​​ទាញ​យក និង​​ដំឡើង iOS 7 គឺ​​ជា​អត្ថបទ​ដក​ស្រង់​ ដូច្នេះ​ យើង​ខ្ញុំ​សូម​អភ័យ​ទោស​​ទុក​ជា​មុន​ប្រសិន​បើ ​អ្នក​អនុវត្ត​ ហើយ​នៅ​តែ​មិន​បាន​សម្រេច ។ ចំពោះ​តំណ​ភ្ជាប់​ទាញ​យក iOS 7 យើង​នឹង​ទទួល​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment