មកទល់ពេលនេះហើយ iOS 8.1.3 និង iOS 8.2 នៅមិនទាន់អាចធ្វើការ
Jailbreak ដោយប្រើប្រាស់កម្មវិធី TaiG បាននៅឡើយទេ នេះក៏ព្រោះអី
Apple បានបិទចន្លោះប្រហោងសុវត្ថិភាពយ៉ាងជិតល្អ។
ក៏ប៉ុន្តែដោយយោងទៅតាមសម្តីលោក Stefan Esser
ដែលជាអ្នកជំនាញខ្ពស់មួយក្នុងសហគមន៍ Jailbreak បានអោយដឹងថា ក្រុម
TaiG អាចនឹងបញ្ចេញកម្មវិធី Jailbreak 8.2 នៅចុងខែនេះហើយ
បន្ទាប់ពីគេចូលរួមក្នុងព្រឹត្តិការណ៍ Mobile Security Summit។
ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ
បង្កើតឡើងដើម្បីពិភាក្សាអំពីអនាគតរបស់កម្មវិធី Jaillbreak
ដែលមានការចូលរួមដោយមនុស្សល្បីៗ ដូចជា P0sixninja
(អ្នកបង្កើតកម្មវិធី Jailbreak iOS6), Comex (អ្នកបង្កើត Evasion,
និងអ្នកបង្កើតកម្មវិធីជំនួស Cydia), Evad3rs និងសមាជិករបស់ TaiG។
ជាការពិតណាស់មូលហេតុដែលធ្វើអោយ iOS 8.1.3 និង 8.2 មិនអាច
Jailbreak បាននេះ ក៏ព្រោះតែក្រុម TaiG ផ្ទាល់
ដែលពួកគេបានរាយការណ៍ទៅកាន់ Apple
អោយជួយបិទចន្លោះប្រហោងសុវត្ថិភាព។ ធ្វើដូច្នេះដើម្បីកុំអោយក្រុម
Hacker ដទៃអាចចូលលុកលុយប្រព័ន្ធ iOS បាន។ ផ្ទុយមកវិញ ក្រុម TaiG
អាចនឹងមានវិធីថ្មីដើម្បីធ្វើការ Jailbreak 8.2
គ្រាន់តែគេនៅមិនទាន់រៀបចំហើយប៉ុណ្ណោះ។
ក្រុមនេះមានសមត្ថភាពខ្លាំងក្លាណាស់
ហេតុដូច្នេះហើយយើងគួរមានសង្ឃឹមខ្ពស់ថា iOS 8.1.3 និង iOS 8.2
ពិតជាអាចធ្វើការ Jailbreak បានមែន
ហើយវាក៏មិនអូសបន្លាយពេលវេលាយូរឡើយ។
ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ iDevice
ដែលកំពុងដំណើរការដោយ iOS 8.1.2 ចុះក្រោមហើយនោះ
អ្នកពុំគួរអាប់ដេតមក iOS 8.2 នោះទេ
ព្រោះអីវាគ្មានអ្វីខុសប្លែកនោះទេ
គ្រាន់តែមានមុខងារសម្រាប់ភ្ជាប់នាឡិកា Apple Watch ប៉ុណ្ណោះ។ ប៉ុន្តែ
iOS 8.2 វានៅមិនទាន់អាចធ្វើការ Jailbreak បាននៅឡើយទេ
គ្រាន់តែយើងមានសង្ឃឹមថា TaiG អាចនឹងបញ្ចេញកម្មវិធី Jailbreak
នៅម្តុំថ្ងៃទី 27 ខែមីនានេះ បន្ទាប់ពីព្រឹត្តិការណ៍ Mobile Security
Summit ហើយ។
ប្រសិនបើ iOS 8.1.3 និង 8.2 អាច Jailbreak បាននៅពេលណានោះ
ខេមបូរីផតនឹងធ្វើការរាយការណ៍អោយបានមុនគេបង្អស់
ហេតុដូច្នេះហើយសូមធ្វើការតាមដានជាប់ជាមួយយើងជានិច្ច។


0 comments:
Post a Comment