ជាមួយនឹងទូរស័ព្ទទំនើប Samsung Galaxy S4 ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសចេញនូវវីឌីអូជាច្រើនដែលបង្ហាញពីលក្ខណសម្បត្តិ មួយចំនួនរបស់ទូរស័ព្ទនេះ មានដូចជា មុខងារ S Translator, Dual Camera និង Air View ។ ដោយឡែកពេលនេះក្រុមហ៊ុនទើបតែប្រកាសចេញនូវវីឌីអូចំនួនបីបន្ថែម ទៀតដែលបង្ហាញពីមុខងារដូចជា Group Play,Camera និង Motion របស់ Galaxy S4 ។ ដូច្នេះដើម្បីជ្រាបថា មុខងារនីមួយៗត្រូវប្រើដោយរបៀបណានិងមានលក្ខណសម្បត្តិអ្វីខ្លះ នោះ សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា ។
1 មុខងារ Group Play (ចាក់សំឡេងជាក្រុម) :
មុខងារ Group Play គឺអាចឲ្យម្ចាស់ទូរស័ព្ទ Galaxy S4 ទាំងអស់ធ្វើការភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធ wireless ដើម្បីលេងហ្គេមជាមួយគ្នា ចែករំលែក រូបភាព វីឌីអូ និងឯកសារផ្សេងៗទៀត ។ ដូច្នេះគេនឹងអាចស្ដាប់ចម្រៀងតែមួយជាមួយគ្នាតាមរយៈ ទូរស័ព្ទផ្សេងៗគ្នា នឹងបង្កើតបានជាតូរ្យតន្ត្រីយ៉ាងពីរោះរណ្ដំ ។
វីឌីអូ៖
ចំពោះមុខងារកាមេរ៉ាគឺគេអាចធ្វើការថតរូបដោយប្រើ កាមេរ៉ាពីរក្នុងពេលតែមួយគឺកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ តាមរយៈនេះយើងអាចថតរូបយើងដែលចាប់ដោយកាមេរ៉ាមុខរួចបោះ បញ្ចូលទៅលើរូបដែលកំពុងថតនៅផ្នែកខាងក្រោយដោយជ្រើសរើសទីតាំង និងកំណត់ទម្រង់ឲ្យរូបផ្នែកខាងមុខនោះ ។
វីឌីអូ៖
រីឯមុខងារ Motion គឺជាមុខងារដែលពិសេសជាងគេ ពីព្រោះតាមរយៈមុខងារនេះគេអាចបញ្ជាទូរស័ព្ទបានដោយមិនចាំបាច់ ប៉ះទៅដល់អេក្រង់ផ្ទាល់គឺគ្រាន់តែបញ្ជាតាមតាមរយៈការប្រើជា កាយវិការតែប៉ុណ្ណោះ ។
វីឌីអូ៖


0 comments:
Post a Comment