Control Center ក៏​មាន​នៅ​លើ Android ដែរ​ដោយ​គ្រាន់​តែ​តម្លើង​កម្មវិធី​មួយ​នេះ

Control Center គឺជាកម្មវិធីមួយដែលមានភ្ជាប់មកស្រាប់ជាមួយនឹងឧបករណ៍ iDevice (iPhone, iPad, និង iPod Touch) ដែល​វា​មាន​តួនាទី​អាច​បើក​មុខ​ងារ​ផ្សេងៗ​បាន​យ៉ាង​លឿន​ដូច​ជា​ អ៊ីនធើណេត Wifi ពន្លឺ ពិល និង​កម្មវិធី​ផ្សេងៗ​ទៀត​ ទៅ​តាម​អ្វី​ដែល​យើង​បាន​កំណត់។​ ហើយ​អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ វា​មិន​មែន​អាច​បើក​ត្រឹម​តែ​នៅ​លើ​ Home Screen ប៉ុណ្ណោះ​ទេ​ ទោះ​បី​ជា​ក្នុង​កម្មវិធី​ ឬ​កំពុង​លេង​ហ្គេម​ក៏​អាច​កែ​សម្រួល​វា​បាន​ផង​ដែរ។
យ៉ាងណាមិញ Control Center គឺមានប្រើប្រាស់តែនៅលើប្រព័ន្ធ iOS ប៉ុណ្ណោះ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​ក៏​នៅ​តែ​មាន​វិធី​សម្រាប់​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រិយ​មិត្ត​ផង​ដែរ។
សម្រាប់ថ្ងៃនេះខេមបូ សូមលើកយកពីកម្មវិធីមួយដែលវាអាចអោយប្រិយមិត្ត​ធ្វើ​ការ​កែ​សម្រួល​បាន​ដូច​ Control Center ដែរ​ ហើយ​សម្រាប់​ទំហំ​របស់​កម្មវិធី​មួយ​នេះ​គឺ​មិន​ដល់​ 1MB ទេ។ ប្រិយមិត្ត​អាច​តម្លើង​វា​បាន​ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖
តម្រូវការ
  • Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 2.3 ឡើង
  • Device មិនទាន់ Root ក៏អាចតម្លើងបានផងដែរ។
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • សូមទាញយក នៅទៅនេះ
  • បន្ទាប់ពីតម្លើងចប់វានឹងដំណើរការដោយស្វ័យប្រវត្តិ ហើយប្រិយមិត្តក៏អាច​កែ​សម្រួល​មុខ​ងារ​ផ្សេងៗ​បាន​ដោយ​គ្រាន់​តែ​ចូលទៅ​កាន់​កម្មវិធី Control Center នេះ​ផ្ទាល់​តែ​ម្តង។

ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រ​ដល់​ខេមបូ​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ពិសេសៗ​ជា​ច្រើន​ដើម្បី​ចែក​ជូន​ប្រិយមិត្ត​នៅ​ពេល​ក្រោយ​ទៀត។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment