កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮថាមានអ្នកគ្រូបង្ហាត់យូហ្កាម្នាក់ស្រស់ស្អាតមិនធម្មតា ដែលបានធ្វើឲ្យបណ្ដាញសង្គម Instagram រំជើបរំជួល។
ស្រីស្អាតដែលប្រកបដោយទេពកោសល្យ និងរូបសម្បត្តិនោះឈ្មោះ Michelle Lou Lan។ នាងមិនត្រឹមតែជាគ្រូបង្ហាត់យូហ្កាប៉ុណ្ណោះទេ ថែមទាំងជាអ្នកបង្កើត និងជាអ្នករចនាម៉ូដរបស់វេបសាយ MeshYoga.com និងជាអតីតអ្នករបាំដ៏ពូកែម្នាក់ដែរ។ នាងបានបញ្ចេញក្បាច់យូហ្កាចម្លែកៗ រួមជាមួយនឹងរូបរាងដ៏សែនល្វត់ល្វន់ទៀតផង រហូតដល់មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធឺណិត។
Michelle បានចាប់ផ្ដើមបង្រៀនយូហ្កាតាំងឆ្នាំ២០០៦ គឺចំពេលដែលនាងត្រូវបញ្ឈប់អាជីពរាំដោយសារតែមានរបួសជាទម្ងន់។ ទោះជាយ៉ាងណា របួសនោះមិនអាចបញ្ឈប់ចំណង់ចំណូលចិត្តនាងបានឡើយ ដោយនាងបានយកក្បាច់របាំរបស់នាង មកបង្កើតបានជាសិល្បៈយូហ្កាប្លែកភ្នែកទៀតផង។
ព្រោះតែកាយវិការដ៏ស្រស់ស្អាតទាំងនេះហើយបានធ្វើឲ្យអ្នកគ្រូយូហ្ការូបនោះមានអ្នក Follower លើ Instagram រហូតដល់ ១៤២០០០នាក់។
ចង់ដឹងថានាងមានកាយវិការគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាបានជាមានអ្នកគាំទ្រច្រើនម្ល៉េះ ទស្សនារូបខាងក្រោម៖





.jpg)





0 comments:
Post a Comment