នៅក្នុងប្រទេសចិន, “អាពាហ៍ពិពាហ៍អាក្រាត (naked wedding)” ១ គឺសំដៅទៅលើមង្គលការមួយរវាងមនុស្ស ២ នាក់ ដែលរៀបការសម្រាប់សេចក្តីស្រឡាញ់ ដោយមិនត្រូវការមានមុននូវផ្ទះ ឬ រថយន្ត ទេ ។ ប៉ុន្តែ សម្រាប់គូស្នេហ៍ចំនួន១០គូនេះវិញ ដែលបានរួមគ្នា “រៀបការអាក្រាត” ស្ថិតនៅ Hangzhou គឺធ្វើដោយទឹកចិត្តស្រឡាញ់របស់ពួកគេទាំងអស់គ្នាពិតមែន ។
តាមរយៈរូបភាព ឃើញថាគូស្នេហ៍ទាំងនេះ បានរៀបការនឹងគ្នា ដោយគ្រាន់តែស្លៀកខោអាវទ្រនាប់ និងគូររូបគំនូរផ្សេងៗនៅលើដងខ្លួន ជាពិសេសផ្នែកនារីៗគឺរូបផ្កាប៉ុណ្ណោះ ។ ក្នុងនោះផងដែរ ពួកគេ១គូៗក៏បានសច្ចានឹងចាប់ដៃគ្នាកសាងជីវិតថ្មី, ហើយថាការរៀបការនេះគឺដើម្បីសេចក្តីស្រឡាញ់ ដោយពុំគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ ។
យ៉ាងណាមិញ មង្គលការចម្លែកនេះ ត្រូវបានធ្វើឡើងនៅឯឧស្សានកំសាន្ត១ ក្នុងទីក្រុង Hangzhou, ខេត្ត Zhejiang កាលពីថ្ងៃអាទិត្យ (២២ មីនា) កន្លងទៅនេះ ៕









0 comments:
Post a Comment