សាន សុម៉ាលី កាន់តែរិះគន់ កាន់​តែ​បញ្ចេញ​ របស់​ល្អ

ភ្នំពេញ៖ សាន សុម៉ាលី ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា នាងគឺជាតារា ស្រីមួយដួង ធ្លាប់មានភាពលេចធ្លោ និងធ្លាប់ទទួល រងការរិះគន់ មិនតិចទេ ទាក់ទងនឹងការសម្ញែងភាព សិចស៊ីស្លៀកពាក់ ខើចលើខើចក្រោម មិនសំចៃដៃ ដើម្បីអួតភ្នែកគេឯង ជាពិសេសក្រុម កន្លង់ប្រុស ៗ មិនខ្វល់ពីការរិះគន់ របស់ទស្សនិកជន អ្នកគាំទ្រឡើយ ។
គេចាំបានថា ពេលកន្លងមក តារាសម្តែងរូបស្អាត បែបសិចស៊ី សាន សុម៉ាលី ធ្លាប់បានបង្ហាញ ការស្លៀកពាក់ សិចស៊ីខើចខ្លី បញ្ចេញសាច់ មិនប្រណីដៃ និងធ្លាប់ទទួលរង ការរិះគន់ពី ទស្សនិកជន រហូតដល់នាង ទទួលបានរហស្សនាមថា តារាសិចស៊ីប្រចាំឆ្នាំ ផងដែរ។ ទន្ទឹមនឹងគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ នាងក៏ទទួលរង នូវការរិះគន់ ជាថ្មីម្តងទៀត ចំពោះទង្វើផ្គើន ដាក់ទស្សនិកជន អ្នកគាំទ្រទៅលើ ការស្លៀកពាក់ បញ្ចេញភាព សិចស៊ីសម្ញែង រូបភាពបង្ហោះនៅ លើទំព័រសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន ។
ថ្មីៗនេះ សាន សុម៉ាលី បានសម្ញែងរូបថត ជាច្រើនសន្លឹក បង្ហាញពីការតុបតែងខ្លួន បញ្ចេញសាច់ដើមទ្រូង ជាមួយទឹកមុខ បែបស្រើបស្រាល លេងស្ទីលថ្មី ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ ពីមហាជនក៏ ដូចជាមិត្តភក្តិ ក្នុងហ្វេសប៊ុក។ បើទោះបីដឹងថា កន្លងមក នាងធ្លាប់ទទួល រងការរិះគន់ ខ្លាំងៗក៏ដោយ ។
ក្រឡេកទៅមើល លើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្តែង សាន សុម៉ាល វិញ ថ្មីៗនេះគេបាន ប្រទះឃើញនាង បង្ហោះបញ្ចេញនូវរូបថត ថ្មីៗជាច្រើនស្លឹក ក្នុងលក្ខណៈបែបតុបតែងខ្លួន ជានារីសម័យថ្មី ជាមួយឈុត សំពត់ខោអាវរឹបខ្លីៗ បង្ហាញឱ្យឃើញ ពីភាពសិចស៊ីទាក់ទាញ ក្រសែភ្នែកបុរសៗ រាប់រយគូសំឡឹងមើលនាង មិនដាច់ភ្នែកឡើយ។
តាមរយៈរូបភាពទាំងនេះ បានបង្ហាញឱ្យឃើញថា តារាសម្តែងនាង សាន សុម៉ាលី និយមការស្លៀកពាក់ សំពត់ខោអាវ ខើចខ្លីបញ្ចេញ គល់ភ្លៅ រន្ធផ្ចិត និង ដើមទ្រូងទ្រលុកទ្រលន់ ជាដើម។ មិនតែប៉ុណ្ណោះ រាល់ការតុបតែង ខ្លួនរបស់នាង ទាំងប៉ុន្មាន គឺសុទ្ធសឹង តែមានភាពទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់ មហាជនក្រោយ ពេលបានឃើញរូបភាព ទាំងនោះផុសឡើង។
គេហទំព័រ LookingTODAY នៅមិនទាន់អាចទាក់ទង ទៅកាន់កញ្ញា សាន សុម៉ាលី ដើម្បីឲ្យបក ស្រាយជុំវិញមតិរិះគន់ ពីមហាជន ទៅលើភាព សិចស៊ីរបស់នាង នៅពេលនេះបានទេ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ត្រូវបានបិទ ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment