តៃវ៉ាន់៖ តារាស្រីជនជាតិ តៃវ៉ាន់ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹងសម្រស់របស់នាង បន្ទាប់ពីបានដឹង អាយុពិត រួចមកដែលគ្រប់គ្នា តែងតែសរសើរពីសម្រស់ ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង មិនដាច់ពីមាត់ ជាមួយនឹងភាពក្មេងវ័យ មិនចេះចាស់នោះ។
តាមប្រភពព័ត៌មានបាន ឲ្យដឹងថា តារាស្រីម្នាក់នេះមាន ឈ្មោះ Vivian Hsu ដែលមានអាជីព ជាតារាចំរៀង, សម្ដែង និងជាតារាបង្ហាញម៉ូត ហើយនាពេលខាងមុខនេះ នាងនឹងឈានចូលវ័យ ៤០ឆ្នាំ ផងដែរ។ បន្ថែមឲ្យដឹងទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះ នាងបានសរសេរបង្ហោះនៅលើ ហ្វេសប៊ុកថា «ខ្ញុំចាប់ផ្ដើមធ្វើការ តាំងពីអាយុ ១៤ឆ្នាំ ហើយអ្វីដែលខ្ញុំសោកស្ដាយខ្លាំងបំផុតនោះ គឺមិនសិក្សានៅសាកលវិទ្យាល័យ និងបញ្ចប់ការងារសង្គម ដោយាសារតែការងារនេះ បានផ្ដល់ចំនេះដឹងដល់ខ្ញុំ យ៉ាងច្រើន» ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខែកុម្ភ: តារាស្រីរូបស្អាតម្នាក់នេះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយនឹងពាណិជ្ជករសិង្ហបុរី និងបានប្រារព្ធពិធី អាពាហ៍ពិពាហ៍ របស់ពួកគេនៅលើកោះ បាលី កាលពីចុងខែមិថុនា ឆ្នាំមុន។
ជាមួយគ្នានេះ នៅថ្ងៃ ទី ១៩ មិនា ២០១៥ ដែលនឹងមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ជាថ្ងៃខួបកំណើតរបស់នាង ដែលនឹងឈាន ចូលវ័យ ៤០ឆ្នាំ ប៉ុន្តែបើមើលពីសម្រស់របស់នាង ខាងក្រៅវិញ ពិតជាមិនគួរឲ្យជឿ ទាល់តែសោះ៕




0 comments:
Post a Comment