សំរាប់ MacBook ដែលមានអេក្រង់ 12 អ៊ីញ, មានកំរាស់ស្តើងត្រឹមតែ 13.1 មីលីម៉ែត្រនោះមិនត្រូវបានហៅថាជា MacBook Air នោះទេ ដោយជំនួសមកជា MacBook វិញ។ ដោយ MacBook មានដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះមានកំរាស់ 17.3 មីលីម៉ែត្រដែលក្រាស់ជាង MacBook អេក្រង់ 12 អ៊ីញនេះ។ MacBook អេក្រង់ 12 អ៊ីញនេះមានតួខ្លួនស្របដោយលោហៈធាតុ និងដែកថែប ដោយមានការផ្លាស់ប្តូររូបថ្មីរបស់ក្តារចុច និងរូបរាងច្រើនខុសប្លែកពីម៉ូឌែលមុនៗ ហើយសំរាប់ប៊ូតុងរបស់ក្តារចុចនីមួយៗនៅតែមានពន្លឺ LED ដដែល។
បញ្ជាក់ឲ្យកាន់តែច្បាស់ថា MacBook ថ្មីនេះមានពណ៌មាស, ពណ៌ប្រផេះក្រម៉ៅ និងពណ៌ទឹកប្រាក់ ហើយតម្លៃដំបូងប្រមាណ 1,299 ដុល្លារ មានអង្គផ្ទុកទិន្នន័យ 256GB និងមានរ៉េម 8GB ។ បើអ្នកប្រើប្រាស់ចង់បានអង្គផ្ទុកទិន្នន័យធំជាងនេះ និងបន្ទះដំនើរការលឿនជាងនេះ ត្រូវបន្ថែម 300 ដុល្លារពីលើនឹងទៀត ដែលស្មើនឹង 1,599 ដុល្លារ។ MacBook ថ្មីនេះនឹងដាក់លក់នៅថ្ងៃទី 10 ខែមេសា ខាងមុខនេះ។





0 comments:
Post a Comment