ហ្គេមមួយនេះបង្រៀនកូនៗ​របស់​អ្នក​អោយ​យល់​ដឹង​ភាសាខ្មែរ​អោយ​កាន់​តែ​ច្រើន

មិនថាឪពុកម្តាយណាក៏ដូចឪពុកម្តាយណាដែលតែងតែចង់អោយកូន​របស់​ខ្លួន​មាន​ចំណេះ​ខ្ពង់​ខ្ពស់​និង​មាន​ការ​យល់​ដឹង​ច្រើន​តាំង​តែ​ពី​ចាប់​កំណើត​មក​ម៉្លេះ​ដូច្នេះ​ឪពុក​ម្តាយ​គ្រប់​រូប​តែង​តែ​ធ្វើ​ការ​អប់​រំ​កូន​របស់​ខ្លួន​ជា​និច្ច​ខ្លាច​ដើរ​លើ​ផ្លូវ​ខុស​មិន​ល្អ​ជា​ដើម​ ដូច្នេះ​ហើយ​នៅ​ក្នុង​ការ​អប់​រំ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​នៅ​ក្នុង​ការ​អប់រំ​នោះ​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ​ឪពុក​ម្តាយ​មួយ​ចំនួន​ពិត​ជា​ពិបាក​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​អប់​រំ​ផ្សេងៗ​ដើម្បី​អោយ​កូន​របស់​ខ្លួន​ស្តាប់​តាម​ដំបូន្មាន​របស់​ខ្លួន​ជួន​កាល​ឪពុកម្តាយ​ខ្លះ​នៅ​ក្នុង​ពេល​អប់រំ​កូន​អាច​នឹង​គិត​ខ្លី​មួយ​ពេល​ជ្រុល​ប្រើប្រាស់​អំពើ​ហិង្សា​ជា​ដើម។
ជាក់ស្តែងនៅក្នុងយុគសម័យនេះដោយសារបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា​មាន​ភាព​ជឿនលឿន​ដូច្នេះ​ការ​អប់រំ​កូន​របស់​ខ្លួន​ក៍​អាច​យក​កម្មវិធី​តាម​រយៈ​ទូរស័ព្ទ​រឺ​ Device ផ្សេងៗ​មក​ជំនួស​ក៏​បាន​ផង​ដែរ​ប៉ុន្តែ​មិន​មែន​ថា​គ្រប់​កម្មវិធី​ទាំង​អស់​ល្អ​សម្រាប់​កូនៗ​របស់​ប្រិយមិត្ត​គ្រប់​គ្នា​នោះទេ​ តោះ​ក្រឡេក​មក​មើល​កម្មវិធី​ដែល​ខេមបូ​លើក​យក​មក​បង្ហាញ​ថ្ងៃ​នេះ​ម្តង​មាន​ឈ្មោះ​ថា​ Khmer Word Game ដែល​បង្កើត​ដោយ​ស្នាដៃ​កូន​ខ្មែរ​របស់​យើង​សម្រាប់​អោយ​ក្មេងៗ​អាច​រៀន​ជា​មួយ​នឹង​កម្មវិធី​នេះ​បាន​ហើយ​មិន​ធុញ​ទ្រាន់​ទៀត​ផង​ព្រោះ​កម្មវិធី​នេះ​បង្កើត​ឡើង​ជា​ទម្រង់​បែប​ល្បែង​ ប៉ុន្តែ​ជា​លក្ខណៈ​សម្រាប់​រៀន​សូត្រ​ហើយ​ធ្វើ​អោយ​កូន​ៗ​របស់​ប្រិយមិត្ត​ងាយ​ស្រួល​នៅ​ក្នុង​ការ​លេង​ថែម​ទៀត​ផង​នៅ​ក្នុង​ Game នេះ​មាន​វគ្គ​ជា​ច្រើន​ដូច​ជា​អោយ​ផ្គុំ​ពាក្យ ​មើល​រូបភាព​ហើយ​ទាយ​ពាក្យ​ហើយ​នៅ​មាន​ល្បែង​លេង​ជា​ភាសាខ្មែរ​ជា​ច្រើន​ទៀត​ផង​ដែរ ។
តោះធ្វើការទាញយកទាំងអស់គ្នា
  • សម្រាប់ប្រព័ន្ធប្រតិបត្តការ iOS ចាប់ពី iOS 6 ឡើងទៅនឹង​ដំណើរ​ការ​ទាំង iPhone និង iPad ផងដែរ
  • តោះធ្វើការទាញយកតាម តំណរនេះ
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment