តើប្រិយមិត្តកំពុងតែស្វែងរកវិធីដើម្បីរៀបចំទុកដាក់រូបភាពអោយកាន់តែងាយស្រួលមែនទេ ? ប្រសិនបើប្រិយមិត្តចង់រៀបចំទុកដាក់រូបភាពអោយកាន់តែងាយស្រួលគួរតែប្រើប្រាស់ Tweak Album Shot ដែលខេមបូនឹងលើកយកមកបង្ហាញនៅថ្ងៃនេះ ។ Tweak Album Shot ជា Tweak ដែលទើបចេញអោយប្រើប្រាស់ហើយវាមានទំហំតូចនិងគ្រាន់តែតម្លើងដោយមិនចាំបាច់ធ្វើការកំណត់ផ្សេងៗថែមទៀតផង ។
Tweak Album Shot វាអាចជួយប្រិយមិត្តនៅក្នុងការរៀបចំទុកដាក់ Album ដែលមាននៅក្នុងកម្មវិធី Photo អោយកាន់តែងាយស្រួលថែមមួយកំរិតទៀតផងដែលប្រសិនបើប្រិយមិត្តចូលទៅកម្មវិធីណាមួយហើយប្រិយមិត្តចង់ Screenshot វាដើម្បីទុកជាការចំណាំផ្សេងៗរាល់ដងរូបភាពក្រោយពេលដែល Screenshot ហើយវានឹងធ្វើការបញ្ចូនទៅកាន់ កម្មវិធី Photo ឧទាហរណ៍ ប្រិយមិត្តធ្វើការបើកកម្មវិធី Facebook ហើយធ្វើការ Screenshot កន្លែងណាមួយនៅក្នុងកម្មវិធីនោះ Tweak នេះនឹងដំណើរការបង្កើត Album ថ្មីមួយនៅក្នុងកម្មវិធី Photo មានឈ្មោះថា Facebook ដើម្បីអោយប្រិយមិត្តកាន់តែងាយស្រួលនៅក្នុងការស្វែងរករូបភាពដែលបាន Screenshot រួចរាល់។
តោះចង់ដឹងថា Tweak នេះបង្កលក្ខណះងាយស្រួលយ៉ាងណានោះធ្វើការតម្លើងទាំងអស់គ្នា
តម្រូវការ
- រាល់ iDevice ទាំងអស់ ដែលដំណើរកា1គ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7, iOS 8 ឡើងទៅ
- មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
- ប្រសិនបើប្រិយមិត្តមាន Source រួចហើយ សូមធ្វើការ Refresh
- បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូមធ្វើការស្វែងរក Album Shot និងធ្វើការតម្លើងវារួច Restart Springboard
- ដើម្បីអោយដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
- បន្ទាប់មកសាកធ្វើការ Screenshot នៅក្នុងកម្មវិធីណាមួយវានឹងធ្វើការបង្កើត Album ថ្មីដែលមានឈ្មោះកម្មវិធីដែលអ្នកបាន Screenshot នៅក្នុង កម្មវិធី Photo
- ប្រសិនបើប្រិយមិត្តណាមិនទាន់បានយល់ពីវិធី Screenshot សូមចុច Power Button និង Home Button រួមជាមួយគ្នាក្នុងពេលតែមួយដើម្បីធ្វើការ Screenshot
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រដល់ខេមបូនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូនប្រិយមិត្តនៅពេលក្រោយទៀត។
.jpg)
0 comments:
Post a Comment