មានអ្វីប្លែក និងថ្មីក្នុង Android Lollipop 5.1 ខ្លះទៅ?

ប្រិយមិត្តមួយចំនួនធំប្រហែលជានៅមិនទាន់បាន សាកល្បង ប្រើប្រាស់ Android 5.0 Lollipop នៅឡើយទេ ប៉ុន្តែ នៅពេលនេះ ក្រុមហ៊ុន Google បាន បញ្ចេញកំណែ អាប់ដេត Lollipop 5.1 ហើយ។ នៅក្នុង កំណែអាប់ ដេតនេះ ពពួកទូរស័ព្ទ និងថេប្លេត Nexus មានវាសនា បានប្រើប្រាស់ មុនគេបង្អស់ ហើយ បន្ទាប់មកទៀត ទើប ពពួកទូរស័ព្ទ ម៉ាកផ្សេង។ កំណែអាប់ ដេតនេះ វាមានផ្ទុក ទៅដោយ អ្វីជាច្រើន មិន តូចតាច នោះទេ ហើយវាក៏ ជួយធ្វើអោយ ទូរស័ព្ទដំណើរ ការបានរលូន ស្រួលជាង មុនគួរអោយ កត់សម្គាល់ ផងដែរ។ វាមានបន្ថែម មុខងារប្រើ ប្រាស់ស៊ីមពីរ មុខងារ ការពារ ឧបករណ៍ និងមុខងារ Call ជាសម្លេង HD ជាដើម។ ខាងក្រោម នេះគឺជា មុខងារថ្មីៗដែល យើងឃើញមាន នៅក្នុង Android 5.1។
  • ភ្លើង LED ដែលអាចបំភ្លឺ រឺមិន ទៅតាម​ប្រភេទ​សំលេង​រោទិ៍​ដែល​អ្នក​បាន​កំណត់
  • របារ Wi-Fi រូបរាងថ្មី ដែលស្រស់ស្អាត ងាយស្រួល​បើក និង​ប្រើ​ប្រាស់​ជាង​មុន
  • របារ Bluetooth ថ្មី ដែលប្រើបានរហ័សជាងមុន ដោយ​វា​នឹង​បង្ហាញ​ឈ្មោះ​ឧបករណ៍​នៅ​ខាង​ក្រោម​របារ​នោះ
  • របៀបដោះសោរថ្មី ដែលគ្រាន់តែអូសពីលើចុះក្រោម
  • យើងអាចបន្ថែម រឺលុបចោលនូវរបារ Inver color/ Wi-Fi Hotspot ចេញ​ពី របារ​ខាង​លើ​បាន
  • មានមុខងារ Screen Pining ដែល​ព្យួរ​កម្មវិធី​យើង​ចូល​ចិត្ត​ប្រើ​ប្រាស់​នៅ​មុខ​គេ​ជានិច្ច
  • សារដំណឹងដែលបង្ហាញលើផ្ទៃ Lockscreen អាច​អូស​ដាក់​ជាន់​គ្នា​បាន
  • កម្មវិធីហៅទូរស័ព្ទចេញមានពណ៌ថ្មី ហើយកន្លែង Contact ក៏​បាន​កែ​សម្រួល​អោយ​មាន​លក្ខណៈ Material Design ផងដែរ។
សូមទស្សនាវីដេអូដើម្បីឃើញពីមុខងារថ្មីៗនៅលើ Android 5.1
ខាងលើនេះគ្រាន់តែជាការផ្លាស់ប្តូរមុខ​មាត់​របស់​វា​មួយ​ចំនួន​ប៉ុណ្ណោះ ជាក់​ស្តែង Android Lollipop 5.1 ក៏បាន​កែ​សម្រួល​នូវ​បញ្ហ​ជា​ជា​ច្រើន​ទៀត​ដែរ​ដូចជា
  • ជួយអោយ RAM ដំណើរការបានល្អ និងរហ័ស
  • ប្រព័ន្ធ System មានស្ថេរភាពក្នុងការប្រើប្រាស់ជាងមុន
  • បន្ថែមមុខងារ Silent Mode ដែលកាលពី Android 5.0 គ្មាន
  • ដោះស្រាយបញ្ហា ដែលកម្មវិធីណាមួយបិទដោយឯកឯង
  • សន្សំសំចៃថ្មជាងមុន ពេលប្រើប្រាស់ប្រព័ន្ធ Wi-Fi
  • បញ្ហាពេលភ្ជាប់បណ្តាញ Wi-Fi ត្រូវបានដោះស្រាយ
  • បញ្ហាពេលបញ្ជា Ok Google ត្រូវបានដោះស្រាយ
  • បញ្ហា Notification ត្រូវបានដោះស្រាយ
  • បញ្ហាសម្លេងក៏ត្រូវបានដោះស្រាយផងដែរ
  • មានការកែសម្រួលអ្វីៗជាច្រើនទៀត
សម្រាប់អ្នកដែលប្រើប្រាស់ឧបករណ៍ Nexus អ្នកនឹង​មាន​វាសនា​បាន​ប្រើ​ប្រាស់ Android 5.1 មុន​គេ​បង្អស់ ហើយ​សម្រាប់​ទូរស័ព្ទ​ម៉ូឌែល​ផ្សេង​ទៀត អ្នក​ក៏​អាច​នឹង​ទទួល​បាន​កំណែ​អាប់​ដេត​នេះ​បាន​ផងដែរ អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​អ្នក។ កំណែ​អាប់​ដេត​នេះ​វា​មិន​មែនជា​កំណែ​អាប់​ដេត​តូច​តាចនោះ​ទេ ព្រោះ​អីវា​មាន​ដោះ​ស្រាយ​បញ្ហា​ច្រើន ដែល​អ្នក​កំពុង​ប្រើ Lollipop 5.0.x កំពុង​ជួប​ប្រទះ ជាក់​ស្តែង​ដូច​ជា​ល្បឿន និង​បញ្ហា​រ៉េម​ជា​ដើម។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment