[ព័ត៌មាន] ហាងកម្មវិធី កែកុនប្រព័ន្ធថ្មី ឈ្មោះ iMods នឹងចេញមក ប្រកួតប្រជែងជាមួយ Cydia ក្នុងពេលឆាប់ៗនេះ

iMods-Cydia Alternativeហាងកម្មវិធី កែកុនប្រព័ន្ធថ្មីមួយ ឈ្មោះ iMods ត្រូវបាន គេបង្កើតឡើង ដើម្បីប្រកួតប្រជែងជាមួយ ហាងកម្មវិធីកែកុនប្រព័ន្ធ Cydia ដ៏ល្បីល្បាញ របស់ លោក Saurik។ ហាងថ្មីនេះ ត្រូវបាន បង្កើតដោយប្រើប្រាស់ កូដ Substitue របស់ អ្នកសរសេរកូដ វ័យក្មេង Comex ដែលជា ម្ចាស់របស់ កម្មវិធី JailbreakMe (សំរាប់ប្រើ ហែកគុក iPhone/iPad ios 4.3)។ ម្ចាស់របស់ iMods បានបង្ហោះ វីដេអូ ដែលបង្ហាញពី រូបរាង អីុនធើហ្វេស និងវិធីដំឡើង កម្មវិធីកែកុនប្រព័ន្ធ iOS មួយចំនួន។

iMods Store - Cydia Alternative
កម្មវិធីកែកុននៅលើ iMods ដំណើរការ ដូចកម្មវធីកែកុន ដែលអ្នក ធ្លាប់ដំឡើងនៅលើ Cydia ដែរ ហើយទាល់តែ ម៉ាសីុន របស់លោកអ្នក បាន ហែកគុក រួច ទើបអាចដំឡើងប្រើវាបាន។ អ្នក អាចប្រដូចវា ជា ហាងកម្មវិធីផ្សេង ដែលលក់ទំនិញ តែមួយ ដូចហាង Cydia ដែរ។
iMods កំពុងស្ថិតនៅក្នុង ដំណាក់កាលសាកល្បងនៅឡើយ ហើយទំនងជារួចរាល់ 2-3 ខែ ខាងមុខនេះ៕
ប្រភព: iMods
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment