Mountain Goat Mountain ជាហ្គេម ល្បងប្រាជ្ញា ពិសេសមួយ ដែលប្រិយមិត្ត ត្រូវបញ្ជា ពពែមួយក្បាល អោយឡើងលើ កំពូលភ្នំ ដែល ទេសភាព ស្រស់ស្អាត គួរអោយ ចង់ទស្សនា អមមកជាមួយ ដើមឈើ ទឹកជ្រោះធ្លាក់ ពីលើភ្នំ បូករួម ជាមួយចលនា តួអង្គ មានភាព ទាក់ទាញ រស់រវើកទៀត ធ្វើអោយ អារម្មណ៍ចង់តែ លេងម្តង ហើយ ម្តងទៀត។
នៅក្នុង ហ្គេមមួយនេះ អ្នកត្រូវតែមាន ការឈ្លាសវៃ រហ័សដៃ ភ្នែក និងរកស្មៅ ដើម្បីអោយពពែស៊ី ផងដែរ ព្រោះនៅពេល កំពុងតែធ្វើ ដំណើរ ឡើងលើ វានឹងអស់កំលាំង ត្រូវការអាហារទើបអាច បន្តដំណើរ ឆ្ពោះទៅមុខ បានទៀត ហើយក៏មាន ឧបសគ្គផ្សេង រារាំង ដូចជា មានធុងធា្លក់ពីលើ ដុំថ្មរមិល ចុះមក ក្រោម និង ថ្មបាក់ស្រុត ចុះក្រោម -ល-។
បន្ថែមពីនេះ ពេលលេង កាន់តែយូរ ក៏មានការ ផ្លាស់ប្តូរតួអង្គ អាកាសធាតុ ជាច្រើន ដើម្បីបំពេអារម្មណ៍អ្នកលេង កុំជិនណាយ អ្វីដែល ប្រសើរជាងនេះ ថែមទាំងមាន ការស៊ី របស់របរ រួមមាន កាក់ រស័រ សំរាប់លោត អោយបាន ខ្ពស់ជាដើម ធើ្វអោយពពែ កាន់តែរឹងមាំ ខ្លាំងក្លា ជាងមុន។
រីករាយ ទស្សនា វីដេអូ ខាងក្រោមនេះ៖
ហ្គេមនេះ ខេមបូ សង្ឃឹមថា មិត្តអ្នកអាន នឹងចូលចិត្ត លេងវាជាក់ជា មិនខានឡើយ។ ដោយហ្គេមមួយនេះ អាចដំណើរការ បានទាំង ស្មាតហ្វូន និងថេប្លេត ចំពោះប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 7ឡើងទៅ Android ចាប់ពីជំនាន់ 2.3.3 ឡើងទៅ ដូចនេះ សូមរីករាយ លេង ដោយស៊េរី។


0 comments:
Post a Comment