ហ្គេម Broken Age អាច​លេង​បាន នៅ​លើ PlayStation4 និង​ PS Vita ហើយ!

ហ្គេមគឺជាតំរូវការ ដ៏ល្អមួយ សំរាប់អោយមនុស្ស រស់នៅក្នុងសង្គមបច្ចុប្បន្ន ក្នុងការ បំបាត់អារម្មណ៍តានតឹង ធុញថប់ អផ្សុកពីរឿងអ្វី មួយជាដើម។ ទន្ទឹមនឹងនេះដែរ ក៏មានការចេញហ្គេម Broken Age នៅលើ PlayStation 4 និង PS Vita ក៏ជាចំណីអារម្មណ៍ មួយប្លែកទៀត សម្រាប់អ្នកដែល ចូលចិត្តលេងហ្គេម និងទទួលបានបទ ពិសោធន៍ពីហ្គេមថ្មីៗ។
1
Broken Age ជាហ្គេមផ្សងព្រេង តាមដំណើររឿងគំនូរជីវចល ស្វែងរកដៃគូអនាគត។ ក្នុងហ្គេមនេះ អ្នកត្រូវដើរតួជា ក្មេងប្រុសម្នាក់ រួចហើយ ដើរស្វែងនារីម្នាក់ ដែលកញ្ចក់ទិព្វ បានប្រាប់រូបគេ។ ប៉ុន្តែក្នុងធ្វើដំណើរ គេបានជួបនឹង ឧបសគ្គផ្សេងៗ ត្រូវដោះស្រាយ។ ហ្គេមនេះផលិតឡើងដោយលោក Tim Schafer, Grim Fandange និងជាច្រើនទៀត។ ហើយមកទល់ពេលនេះ ហ្គេម Broken Age មានការគាំទ្រយ៉ាងខាំ្លង និងលក់ដាច់អស់ ពីស្តុករហូតដល់ 87 000 ប្រអប់ គិតជាសាច់ប្រាក់មានចំនួន 3.45 លានដុល្លារអាមេរិក។ បើចង់ដឹងហ្គេមនេះសប្បាយ ជក់ចិត្ត យ៉ាងម៉េច ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ហ្គេម Broken Age ថី្មៗនេះមានកា របញ្ចុះតំលៃពិសេស 30% ស្មើនឹង 17.49 ដុល្លារអាមេរិក។ បន្ទាប់ពីចប់ ក្នុងសប្តាហ៍នេះ ហើយនឹងមានតំលៃ ដូចដើមវិញហើយ 24.99 ដុល្លាអាមេរិក។ ខេមបូជឿជាក់ថា ប្រិយមិត្តនឹងពេញចិត្ត ហ្គេមមួយនេះ ជាក់ជាមិន ខានឡើយ។ ចំពោះតំលៃ នៅក្នុងប្រទេសកម្ពុជាយើង ខេមបូនៅមិនទាន់ដឹង នៅឡើយទេ ហើយក៏ សង្ឃឹមថាវា នឹងនាំចូលមក ក្នុងប្រទេសយើង ក្នុងពេលឆាប់ៗ ខាងមុខផងដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment