ត្រៀម​ធើ្វ​ដំណើរ​ទៅ​ក្រៅ​ភព ផ្សេងៗ​ជា​ច្រើន ជាមួយ​នឹង​យាន​អវកាស​តូច (ឥត​គិតថ្លៃ)

Let’s Go Rocket ជាប្រភេទហ្គេម ល្បងប្រាជ្ញា ត្រូវបញ្ជា យានអវកាស តូចមួយ រួចហើយធើ្វដំណើរ ហោះទៅ ក្រៅភព ដែលមាន ទេសភាព ស្រស់សា្អត អមមក ជាមួយចលនា របស់យានអវកាស ទៀត រឹតតែគួរ អោយចង់លេង។ នៅក្នុង ហ្គេមមួយនេះ មិត្តអ្នកអាន គ្រាន់តែចុចលើ ផ្ទៃអេក្រង់ ស្មាតហ្វូន ឫថេប្លេត សំរាប់អោយ យានអវកាស ហោះឡើង លើជា ការស្រេច។ ទន្ទឹមនឹង នេះដែរ ពេលកំពុង តែហោះហើរ ក៏មានឧបសគ្គ ផ្សេងៗមក រារាំងដំណើរ អញ្ចឹងហើយ ប្រិយមិត្តត្រូវ មានភាព ឈ្លាសវៃបន្តិច ដើម្បីដោះស្រាយ ឧបសគ្គទាំង អស់នោះ នៅចំពោះមុខ។
1
ក្រៅពីនេះ ប្រិយមិត្តថែម ទាំងអាច ផ្លាស់ប្តូរ យានអវកាស និង ផ្លាស់ប្តូរ ទីកនែ្លងទៅ តាមយានអវកាស បានជាច្រើន ប្រភេទនៅក្នុង ហ្គេមបាន ផងដែរ ដើម្បីអោយការ លេងកាន់តែ ជក់ចិត្ត ដិតអារម្មណ៍ ជាងមុន អោយចង់លេង ហ្គេមនេះថែម មួយកំរិតទៀត។
2
សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖
មិត្តអ្នកអាន អាចសាកល្បង ទាញយកវា បានដោយ ឥតគិត ថ្លៃឡើយ នៅក្នុងប្រព័ន្ធ ប្រតិបតិ្តការណ៍ iOS ដែលមានទំហំ ត្រឹមតែ 34.8 MB តែប៉ុណ្ណោះ។ ហើយចំពោះ ប្រព័ន្ធប្រតិបត្តិការណ៍ Android និង Windows phone នៅមិនទាន់ លេងបាន នៅឡើយទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6.1 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ សំរាបដោនឡូដ



ជាចុងក្រោយ ខេមបូសង្ឃឹមថា ប្រិយមិត្ត នឹងចូលចិត្ត ហ្គេមនេះ​ ជាក់ជាមិន ខានឡើយ ហើយក្រុមការងារ របស់យើង នឹងបន្ត ការខិតខំ សែ្វងរក ហេ្គមណា ដែលថី្ម សប្បាយៗលេង មកចែករំលែក ដល់ប្រិយមិត្តនៅ ពេលខាង មុខទៀត។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment