Ramboat ជាប្រភេទហ្គេម បាញ់ប្រយុទ្ធ ជាមួយសត្រូវ ដោយជិះ កាណូត នៅលើ ផ្ទៃទឹក។ ប្រិយមិត្តត្រូវ វាយប្រហារ សត្រូវគ្រប់ ទីកន្លែង គ្រប់តំបន់ និងប្រើ ប្រាស់អាវុធ ទំនើបជាច្រើន អមមកជាមួយ ចលនាដ៏ រស់រវើករបស់ តួអង្គទៀត រឹតតែគួរ អោយចង់ លេងមែនទែន។ ចំនែកឯរបៀប ក្នុងការ បញ្ជាវិញ គឺមានលក្ខណៈ ខុសពីហ្គេមដទៃ គ្រាន់តែចុច លើអេក្រង់ ដើម្បីអោយកាណូត ទៅមុខ ដកដៃចេញ នឹងថយក្រោយ ហើយអូស ឡើងលើ សំរាប់ហក់បាញ់ ឡើងលើ និងអូស ចុះក្រោម ធ្វើការជ្រមុជ ចូលក្នុងទឹក តែប៉ុណ្ណោះ។
ក្រៅពីនេះ ប្រិយមិត្តថែម ទាំងអាច ធើ្វការ សន្សំ ប្រាក់កាក់ និងត្បូង ដើម្បី ទុកទៅទិញ អាវុធផេ្សងៗ ផ្លាស់ប្តូរតួអង្គ ក៏ដូចជាផា្លស់ ប្តូរជំនាញ នៃការប្រយុទ្ធ របស់តួអង្គ ផ្លាស់ប្តូរ កាណូតអោយមាន ល្បឿនលឿន ជាងមុន និង របស់របរ ជាច្រើនទៀត។
រីករាយទស្សនា វីដេអូខាងក្រោម៖
មិត្តអ្នកអាន អាចសាកល្បង ទាញយកវា បានដោយ ឥតគិត ថ្លៃឡើយ នៅក្នុងប្រព័ន្ធ ប្រតិបតិ្តការណ៍ iOS ដែលមានទំហំ ត្រឹមតែ 83.8 MB តែប៉ុណ្ណោះ។ ហើយចំពោះ ប្រព័ន្ធប្រតិបត្តិការណ៍ Android និង Windows phone នូវមិនទាន់ លេងបាន នៅឡើយទេ។
តំរូវការ
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6.1 ឡើងទៅ
- Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
ជាចុងក្រោយ ខេមបូសង្ឃឹមថា ប្រិយមិត្ត នឹងចូលចិត្ត ហ្គេមនេះ ជាក់ជាមិន ខានឡើយ ហើយក្រុមការងារ របស់យើង នឹងបន្ត ការខិតខំ សែ្វងរក ហេ្គមណា ដែលថី្ម សប្បាយៗលេង មកចែករំលែក ដល់ប្រិយមិត្តនៅ ពេលខាង មុខទៀត។





0 comments:
Post a Comment