នៅថ្ងៃនេះ ខេមបូមានហ្គេមមួយឈ្មោះ AAA Zombie Jumper ដែលកាលពីមុន បើចង់ លេងហ្គេមមួយនេះ គឺតំរូវអោយអ្នកទាំងអស់គ្នា ចំណាយប្រាក់ ដើម្បីទាញយក មកលេងបាន ប៉ុន្តែឥលូវនេះគឺយើងអាចដោនឡូដ លេងបានដោយស៊េរី ហើយថែមទាំងឥតគិតថ្លៃទៀត។

AAA Zombie Jumper ជាប្រភេទហ្គេម លោតហើយលោត។ នៅក្នុងហ្គេមនេះមិត្តអ្នកអានត្រូវធើ្វការបញ្ជា Zombie មួយ ដែលកំពុងតែ ដេកមមើ រួចហើយចាប់ផ្តើមលោត លោតគ្មានទីបញ្ចប់គឺមានន័យថាលោត អោយអស់ពីសមត្ថភាព របស់យើងតែម្តង។ ប្រសិនបើប្រិយមិត្ត លោតចំត្បូងពណ៌ខៀវនោះ នឹងទទួលបាន ស៊ូពើមួយភ្លាម និង លោតប៉ះ ប្រាក់នឹងទទួលពិន្ទុ កាន់តែច្រើន ហើយបើបាន ប្រកួតប្រជែង ជាមួយមិត្តភក្តិ ឫក៏លេងជាមួយបងប្អូន វិញគឺរឹតតែសប្បាយចិត្ត ទៅទៀត ព្រោះយើងបាន ឌឺគ្នាទៅវិញទៅមក និងដឹងថាអ្នកណាលេង ទទួលបានពិន្ទុ ច្រើនជាងគេ។
មិត្តអ្នកអាន អាចសាកល្បង ទាញយកវាបានដោយ ឥតគិតថ្លៃឡើយ នៅលើ ប្រព័ន្ធប្រតិបតិ្តការណ៍ iOS ដែលមានទំហំ ត្រឹមតែ 13.7 MB តែប៉ុណ្ណោះ។ ចំពោះ ប្រព័ន្ធប្រតិបត្តិការណ៍ Android និង Windows phone នៅមិនទាន់លេងបានទេ។
សំរាប់ iOS
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6.1 ឡើងទៅ
- Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
ជាចុងក្រោយ ខេមជឿជាក់ថា ប្រិយមិត្តនឹងពេញចិត្ត ហ្គេមមួយនេះជាក់ជាមិនខានឡើយ។ ហើយ ក្រុមការងាររបស់យើង នឹងបន្តខិតខំស្វែងរកហ្គេមណា ដែលថ្មី និង ឥតគិតថ្លៃ មកចែករំលែកជូនដល់មិត្តអ្នកអាននៅពេលក្រោយទៀត។
0 comments:
Post a Comment